សហរដ្ឋអាមេរិកនិងចិនបានឯកភាពគ្នាចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

(VOVWORLD) - សហរដ្ឋអាមេរិកនិងចិនបានឯកភាពគ្នាចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាទ្វេភាគីជារៀងរាល់ ៦ ខែម្តង ដើម្បីដោះស្រាយការខ្វែងគំនិតផ្នែកសេដ្ឋកិច្ច ដែលជាដំណើរការមួយត្រូវបានជាប់គាំងដោយសារពីភាពតានតឹងខាងពាណិជ្ជកម្មរវាងខឿនសេដ្ឋលកិច្ចធំបំផុតទាំងពីរនៅលើពីពភលោកបានកើនឡើងកាលពីមុនមក។
សហរដ្ឋអាមេរិកនិងចិនបានឯកភាពគ្នាចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ - ảnh 1 រដ្ឋមន្រ្តីក្រសួងហិរញ្ញាវត្ថុអាមេរិក លោក Steven Mnuchin និងឧបនាយករដ្ឋមន្ត្រីចិន លោក Liu He (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ១១ ខែមករា កាសែត Wall Street Journal បានផ្សាយថាការចាប់ផ្តើមឡើងវិញនូវកិច្ចពិភាក្សា ក្នុងក្របខ័ណ្ឌនៃ “ កិច្ចសន្ទនាសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិកនិងចិន” នឹងត្រូវបានប្រកាសនៅថ្ងៃទី ១៥ ខែមករា ដូចជាផ្នែកមួយនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងមន្រ្តីជាន់ខ្ពស់អាមេរិកនិងចិន ប៉ុន្តែវានឹងត្រូវបានដាក់ដាច់ដោយឡែកពីគ្នាមិនថានឹងកិច្ចពិភាក្សាពាណិជ្ជកម្មដំណាក់កាលទី ២ ណាមួយឡើយ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញាវត្ថុអាមេរិក លោក Steven Mnuchin និងឧបនាយករដ្ឋមន្ត្រីចិន លោក Liu He នឹងដឹកនាំកិច្ចពិភាក្សានេះ។ សម័យប្រជុំជាប្រចាំរវាងភាគីទាំងពីរនឹងជំរុញកិច្ចពិភាក្សាជាន់ខ្ពស់ និងរក្សាស្ថេរភាពរវាងប្រទេសដែលមានខឿនសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ