សហរដ្ឋអាមេរិកនិងចិនអាចទទួលបានកិច្ចព្រមព្រៀងចៀសវាងការបណ្ដែតបណ្ដោយរូបិយប័ណ្ណ
(VOVWORLD) -លោក Myron Brilliant ក៏បានសម្តែងនូវទំនុកចិត្តថាភាគីទាំងពីរអាចទទួលបានកិច្ចព្រមព្រៀងរូបិយប័ណ្ណ ហើយប្រការនេះនឹងជួយរដ្ឋអំណាចអាមេរិកមិនចាំបាច់យកពន្ធលើទំនិញរបស់ចិននាថ្ងៃទី ១៥ ខែតុលាខាងមុខ។
ក្រុមអ្នកចរចាជាន់ខ្ពស់របស់អាមេរិក និងចិន (រូបថត៖ vnanet.vn) |
នាបច្ចុប្នន្ន ក្រុមអ្នកចរចាជាន់ខ្ពស់របស់អាមេរិក និងចិនកំពុងខិតខំប្រឹងប្រែងចរចា សំដៅទទួលបានកិច្ចព្រមព្រៀងកសាងទំនុកចិត្តឲ្យបានឆាប់ៗ ដែលក្នុងនោះមានទាំង កិច្ចព្រមព្រៀងចៀសវាងការបណ្ដែតបណ្ដោយរូបិយប័ណ្ណ។
នាថ្ងៃទី ១០ ខែតុលា ឆ្លើយសម្ភាសន៍ក្រុមអ្នកសារព័ត៌មានប្រមុខប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ នៃសភាពាណិជ្ជកម្មអាមេរិកលោក Myron Brilliant បានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Steven Mnuchin កំពុង "ព្យាយាមរកដំណោះស្រាយដើម្បីឈានដល់កិច្ចព្រមព្រៀងធំជាង តាមរយៈការទទួលបានភាពជឿនលឿនចំពោះបញ្ហាទាក់ទងផ្ទាល់ជាមួយទីផ្សារនិងការពារកម្មសិទ្ធិបញ្ញាលើវិស័យសំខាន់ៗ"។ ទន្ទឹមនឹងនេះ លោក Myron Brilliant ក៏បានសម្តែងនូវទំនុកចិត្តថាភាគីទាំងពីរអាចទទួលបានកិច្ចព្រមព្រៀងរូបិយប័ណ្ណ ហើយប្រការនេះនឹងជួយរដ្ឋអំណាចអាមេរិកមិនចាំបាច់យកពន្ធលើទំនិញរបស់ចិននាថ្ងៃទី ១៥ ខែតុលាខាងមុខឡើយ៕