សហរដ្ឋអាមេរិកនិងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី
(VOVWORLD) -លោក Donal Trump អះអាងថាកិច្ចព្រមព្រៀងនេះនឹងក្លាយជា”កត្តាដែលធ្វើឲ្យផ្លាស់ប្តូរល្បែងសម្រាប់កសិករនិងម្ចាស់កសិដ្ឋានសត្វពាហនៈបស់យើង។”នាំមកជូន“សិទ្ធិខិតទៅជិតនឹងទីផ្សារបរទេសសំខាន់ៗ”។
សហរដ្ឋអាមេរិកនិងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (រូបថត៖ AP) |
ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថាជប៉ុននិងអាមេរិកនាថ្ងៃទី៧ខែតុលាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលត្រូវបានគេរំពឹងទុកថានឹងនាំកសិករអាមេរិកត្រលប់ទៅទីលានលេងដែលមានតុល្យភាពជាមួយគូប្រជែងអន្តរជាតិតាមរយៈគោលនយោបាយកាត់បន្ថយពន្ធលើផលិតផលកសិកម្ម។មុននេះប្រធានាធិបតីអាមេរិកលោក Donal Trump អះអាងថាកិច្ចព្រមព្រៀងនេះនឹងក្លាយជា”កត្តាដែលធ្វើឲ្យផ្លាស់ប្តូរល្បែងសម្រាប់កសិករនិងម្ចាស់កសិដ្ឋានសត្វពាហនៈបស់យើង។”នាំមកជូន“សិទ្ធិខិតទៅជិតនឹងទីផ្សារបរទេសសំខាន់ៗ”។
នាថ្ងៃទី២៥ខែកញ្ញាក្នុងកិច្ចប្រជុំក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីលោក Donal Trump បានប្រកាសថាប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីសំដៅកាត់បន្ថយពន្ធលើផលិតផលកសិកម្មនិងឧស្សាហកម្ម។ តាមនោះប្រទេសជប៉ុននឹងកាត់បន្ថយពន្ធនាំចូលលើផលិតផលកសិកម្មរបស់អាមេរិកចំនួន៧ពាន់លានដុល្លារដែលរួមមានស្រូវសាលីស្រូវសាឡីសាច់គោនិងសាច់ជ្រូក។ផ្ទុយទៅវិញសហរដ្ឋអាមេរិកបានកាត់បន្ថយពន្ធលើការនាំចូលផលិតផលកសិកម្មរបស់ជប៉ុនចំនួន៤០លានដុល្លារនិងបន្ធូរបន្ថយកូតានាំចូលមិនគិតពន្ធចំពោះសាច់គោរបស់ប្រទេសនេះផងដែរ។