សហរដ្ឋអាមេរិកនិងជប៉ុនបានបញ្ជាក់ពីទំនាក់ទំនងសម្ព័ន្ធមិត្តនិងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាតំបន់និងសកលលោក
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែមេសា (ម៉ោងនៅវៀតណាម) ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បានជួបពិភាក្សាការងារនៅឯសេតវិមាន។
នាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide (ខាងស្តាំ) និងប្រធានាធិបតីអាមេរិក Joe Biden (រូបថត៖ AFP/TTXVN) |
នេះជាជំនួបទល់មុខគ្នា លើកដំបូងរបស់មេដឹកនាំទាំងពីររូប ហើយនេះជាលើកដំបូងដែលលោកប្រធានាធិ បតី Biden ទទួលជួបមេដឹកនាំបរទេស ចាប់តាំងពីលោកឡើងកាន់អំណាចមក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនិងជប៉ុននឹងធ្វើការវិនិយោគរួមគ្នានៅក្នុងវិស័យដូចជា បណ្តាញ 5G, បញ្ញាសិប្បនិម្មិត, កុំព្យូទ័រកង់ទិច ហ្សែននិងខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទះអេឡិចត្រូនិក។
មេដឹកនាំទាំងពីរក៏បានលើកឡើងពីបញ្ហាសន្តិសុខក្នុងតំបន់ ដូចជាសកម្មភាពរបស់ចិនដែលបានបង្កើនភាពតានតឹងនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung រួមទាំងស្ថានភាពនៅឧបទ្វីបកូរ៉េទៀតផង។ លោកប្រធានាធិបតី Biden បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារកោះ Senkaku របស់ជប៉ុននៅសមុទ្រ Hoa Tung ដែលចិនក៏ប្រកាសអធិបតេយ្យភាពក្រោមឈ្មោះថា កោះតាវយូផងដែរ។ លោកនាយករដ្ឋមន្រ្តី Suga បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនិងជប៉ុនយល់ព្រមប្រឆាំងរាល់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយប្រើអំពើហឹង្សាឬទង្វើបង្ខិតបង្ខំនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung៕