សហរដ្ឋ​អាមេរិក​នឹងទទួលរៀបចំកិច្ចប្រជុំកំពូល APEC ឆ្នាំ​២០២៣

(VOVWORLD) - កាលពីថ្ងៃទី១០ ខែកុម្ភៈ សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣។
សហរដ្ឋ​អាមេរិក​នឹងទទួលរៀបចំកិច្ចប្រជុំកំពូល  APEC ឆ្នាំ​២០២៣ - ảnh 1អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki (រូបថត៖ VNA)

សេចក្ដីប្រកាសនេះបានលើកច្បាស់ថា៖ "យើងខ្ញុំមានមោទនភាព ដែលសហរដ្ឋអាមេរិកនឹងក្លាយទៅជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នៅឆ្នាំ ២០២៣ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគប្រកបដោយសមភាព និងបើកចំហ បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក ព្រមទាំងធានាតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ"។ យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងថា អាទិភាពកំពូលរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Joe Biden គឺជំរុញតួនាទីជាដៃគូយ៉ាងខ្លាំងក្លា និងគួរឱ្យទុកចិត្តនៃបណ្ដាខឿនសេដ្ឋកិច្ច APEC ព្រមទាំងស្វែងរកដំណោះស្រាយរួម ដើម្បីបើកចេញឱកាសសេដ្ឋកិច្ច វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងអស់គ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ