សហរដ្ឋអាមេរិកនឹងបញ្ឈប់ការនាំចេញឧបករណ៍ការពារជាតិទៅកាន់ហុងកុង (ចិន)
(VOVWORLD) - នាថ្ងៃទី ២៩ ខែមិថុនា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ចប់កិច្ចព្រមព្រៀងស្តីពីការ នាំចេញឧបករណ៍ការពារជាតិទៅកាន់ហុងកុង (ចិន) ហើយនឹងដាក់កំហិតលើ ផ្នែកបច្ចេកវិទ្យាប្រើប្រាស់ទ្វេមុខងារ (dual-use technology) ដែលតែងតែត្រូវបានអនុវត្តនៅតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) ផងដែរ។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo (រូបថត៖ AFP/TTXVN) |
លោក Mike Pompeo បានលើកច្បាស់ថាសេចក្តីសម្រេចចិត្តរបស់ចិនស្តីពីការដកចេញសិទ្ធិស្វយ័តរបស់ ហុងកុង បានបង្ខំឱ្យរដ្ឋអំណាចប្រធានា ធិបតីអាមេ រិក លោក Donald Trump ត្រូវតែវាយតម្លៃឡើងវិញនូវគោលនយោបាយរបស់ខ្លួនចំពោះតំបន់ដែនដីនេះ។
ដោយសារតែទីក្រុងប៉េកាំងកំពុងជំរុញការអនុម័តលើច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង នោះទីក្រុងវ៉ាស៊ីនតោននឹងបញ្ឈប់ការនាំចេញឧបករណ៍ការពារជាតិដែលមានប្រភពដើមពីសហរដ្ឋអាមេរិក ហើយនឹងចាត់វិធានការនានាដើម្បីដាក់កំហិតស្រដៀងគ្នាលើផ្នែកបច្ចេកវិទ្យាប្រើប្រស់ទ្វេមុខងាររបស់អាមេរិកសម្រាប់ហុងកុង ដូចចំពោះប្រទេសចិនផងដែរ៕