សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសារជំងឺរាតត្បាត កូវីដ-១៩

(VOVWORLD) - នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត នៅថ្ងៃដដែល ការិយាល័យរបស់អង្គការ សុខភាពពិភពលោក (WHO) ប្រចាំអឺរ៉ុបបានឲ្យដឹងថា អង់គ្លេសកំពុងឃើញ "ការកើន ឡើងគួរឲ្យកត់សម្គាល់និងភ្ញាក់ផ្អើល" នៃករណីជំងឺរលាកថ្លើមស្រួចស្រាវធ្ងន់ធ្ងរចំពោះ កុមារ ដែលត្រូវបានគេចាត់ទុកថា ជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ 

យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ២ ថ្ងៃទី ១៦ ខែមេសា (ម៉ោង UTC) ចំនួនសរុបនៃករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកមាន ចំនួនជាង ៥០៣,៦ លាននាក់ ក្នុងនោះមានអ្នកស្លាប់ជិត ៦,២២ លាននាក់។ ក្នុងរយៈ ពេល ២៤ ម៉ោងចុងក្រោយនេះ ពិភពលោកបានកត់ត្រាករណីឆ្លងថ្មីចំនួនជិត៧០ម៉ឺន ករណី និងអ្នកស្លាប់ចំនួនជាង២២០០នាក់។ កូរ៉េខាងត្បូង បារាំង និងអាឡឺម៉ង់ គឺជា ប្រទេសទាំង ៣ ដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតនៅលើពិភពលោក ខណៈដែល សហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតជាមួយនឹង ៣៧២ ករណី។
នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត នៅថ្ងៃដដែល ការិយាល័យរបស់អង្គការ សុខភាពពិភពលោក (WHO) ប្រចាំអឺរ៉ុបបានឲ្យដឹងថា អង់គ្លេសកំពុងឃើញ "ការកើន ឡើងគួរឲ្យកត់សម្គាល់និងភ្ញាក់ផ្អើល" នៃករណីជំងឺរលាកថ្លើមស្រួចស្រាវធ្ងន់ធ្ងរចំពោះ កុមារ ដែលត្រូវបានគេចាត់ទុកថា ជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ រោគសញ្ញារបស់ កុមារទាំងនេះរួមមាន ខាន់លឿង រាគ ក្អួត និងឈឺពោះ។ បច្ចុប្បន្ននេះ ស្ថាប័នសមត្ថ កិច្ចនៅតាមប្រទេសខាងលើកំពុងស៊ើបអង្កេតករណីអ្នកជំងឺទាំងនេះ។ ក្នុងពេលជាមួយ គ្នានោះ WHO បានអំពាវនាវឲ្យ ប្រទេសជាសមាជិកកំណត់ ស៊ើបអង្កេត និងរាយ ការណ៍ពីករណីប្រហាក់ប្រហែលគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ