សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺ COVID-19 ខ្ពស់បំផុតនៅលើពិភពលោក

(VOVWORLD) - យោងតាមតូរលេខទំព័រស្ថិតិរបស់ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ២២ ខែមេសា ជំងឺ COVID-19 បានឆ្លងរាលដាលដល់ប្រទេសនិងដែនដីចំនួន ២១០ នៅទូទាំងពិភពលោក ដែលបណ្តាលឱ្យមនុស្សជាង ២,៥៥ លាននាក់បានឆ្លងវីរុស SARS -CoV-2 ក្នុងនោះ មានមនុស្សជាង ១៧៧ ម៉ឺននាក់បានស្លាប់ផងដែរ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺ COVID-19 ខ្ពស់បំផុតនៅលើពិភពលោក - ảnh 1 បុគ្គលិកពេទ្យផ្ទេរសាកសពអ្នកជម្ងឺ COVID-19 ពីកន្លែងតំកល់បញ្ចុះសពទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅប៊្រុគ្លីនរដ្ឋញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ AFP / TTXVN)

នាពេលប្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺនេះច្រើនបំផុតនៅលើពិភពលោក។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកតែប៉ុណ្ណោះ អាមេរិកមានអ្នកឆ្លងថ្មីជាង ២៥.០០០ នាក់និងមានអ្នកស្លាប់ជាង ២,៧ ម៉ឺននាក់។ នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង លោក Robert Redfield បានព្រមានថាមានរលកនៃជំងឺ Covid-19 លើកទី ២ នៅអាមេ    រិកនាដំណាច់ឆ្នាំនេះ ដែលកើតមានឡើងក្នុងពេលដំណាលគ្នានឹងជំងឺផ្តាសាយតាមរដូវ ដែលអាចបណ្តាលឲ្យមានការបាត់បង់ជីវិតខ្ពស់ជាងដូចសព្វថ្ងៃនេះ។

ទន្ទឹមជាមួយសហរដ្ឋអាមេរិក អឺរ៉ុបនៅតែជា“ ចំណុចក្តៅគគុក” នៃជំងឺរាតត្បាត COVID-19 នាពេលបច្ចុប្បន្ន។ ចំនួនករណីសរុបនៃការឆ្លងជំងឺថ្មីសរុបនៅបណ្តាប្រទេសដែលមានការវិវឌ្ឍន៍ជំងឺយ៉ាងធ្ងន់ធ្ងរដូចជាប្រទេសរុស្ស៊ី អង់គ្លេស បារាំង   អ៊ីតាលី អេស្ប៉ាញ និងហូឡង់នៅតែកើនឡើងជិត ២ ម៉ឺនករណី។ រីឯនៅអាស៊ីអាគ្នេយ៍វិញ ប្រទេសសឹង្ហបូរីនៅតែជាប្រទេសដែលមានករណីឆ្លងជម្ងឺ COVID-19 ខ្ពស់បំផុតដោយមានអ្នកឆ្លងជាង ៩.០០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ