សហរដ្ឋអាមេរិកបង្កើនទំនាក់ទំនងជាមួយអាស៊ាន

(VOVworld) - ឧបការីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកទទួលបន្ទុក
បណ្ដាបបញ្ហានៅក្នុងតំបន់អាស៊ីបូព៏ាលោក Daniel Russel នឹងទៅកាន់ប្រទេស
ម៉ីយ៉ាន់ម៉ាដើម្បីពិភាក្សាជាមួយសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍​ និង
ប្រទេសដៃគូនានាអំពីបញ្ហាទ្វេភាគី និងនៅក្នុងតំបន់។

សហរដ្ឋអាមេរិកបង្កើនទំនាក់ទំនងជាមួយអាស៊ាន - ảnh 1
ឧបការីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកទទួលបន្ទុកបណ្ដាបបញ្ហា
នៅក្នុងតំបន់អាស៊ីបូព៏ាលោក Daniel Russel


សេចក្ដីជូនដំណឹងបស់ក្រសួងការបរទេសអាមេរិក ដែលចេញពីថ្ងៃទី៥ មិថុនា
បានឲ្យដឹងថា លោក Russel នឹងចូលរួមសន្និសិទរបស់បណ្ដាមន្រ្តីជាន់ខ្ពស់
អាស៊ានអំពីសន្និសិទកំពូលអាស៊ីបូព៏ា វេទិការតំបន់អាស៊ាន និងបណ្ដាសន្និសិ
ទទាក់ទិននានា។ក្រៅពីនោះ លោកនឹងជួបសន្ទនាជាមួយមន្រ្តីជប៉ុន និង
អូស្រ្តាលីនៅក្នុងក្របខ័ណកម្មវិធីជំនួបសន្ទនាយុទ្ធសាស្រ្តភាត្រីគី។លោក
Russel គ្រោងជួបសន្ទនាជាមួយក្រុមអ្នកដឹកនាំយុវជនម៉ីយ៉ាន់ម៉ាមួយដើម្បី
ពិភាក្សាអំពីវិធី ដែលយុវជននៅក្នុងតំបន់ជួយកំណត់អនាគតរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ