សហរដ្ឋអាមេរិកបង្ហាញពីជំហររឹងមាំក្នុងការចរចាជាមួយប្រទេសចិន
(VOVWORLD) - ទីប្រឹក្សាពាណិជ្ជកម្មនៃសេតវិមាន លោក Peter Navarro បានអះអាងកាលពីថ្ងៃទី ១៣ ខែធ្នូថា ប្រទេសនេះនឹងបង្ហាញជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការចរចាជាមួយប្រទេសចិន។
ថ្លែងនៅលើបណ្តាញទូរទស្សន៍ Fox Business លោក Navarro បានលើកច្បាស់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវអនុវត្តយុទ្ធសាស្រ្តល្បឿនលឿននិងរឹងមាំ ដោយត្រូវផ្តោតលើលទ្ធផលចុងក្រោយដែលទទួលបាន។ លោក Navarro បានចាត់ទុកថា គន្លឹះសំខាន់គឺ “មានជឿទុកចិត្តប៉ុន្តែមិនល្ងិតល្ងង់ឡើយ” ។
ចំពោះពត៌មានស្តីពីការ “រាថយ” របស់ចិន ក្នុងការចរចាជាមួយសហរដ្ឋ អាមេរិក មន្រ្តីសេតវិមានរូបនេះបានសង្កត់ធ្ងន់ថា អ្នកវិនិយោគមិនគួរដេញតាមនូវព័ត៌មានដែលបច្ចុប្បន្នភាពប្រចាំថ្ងៃ អំពីការប្រតិបត្តិរបស់ចិននៅឡើយ។ ផ្ទុយទៅវិញមជ្ឈដ្ឋានវិនិយោគិនគួរតែផ្តោតលើសំណើរ ពីភាគីចិនដែលប្រកាសនាថ្ងៃទី១មិនា។ យោងតាមលោក Navarro សហ រដ្ឋអាមេរិកចង់ឱ្យចិនបង្កើនការនាំចូលទំនិញពីសហរដ្ឋអាមេរិក៕