សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សានូវច្បាប់ និងបទដ្ឋានអន្តរជាតិដែលរួមបញ្ចូលនៅក្នុងសមុទ្រខាងកើត

(VOVWORLD) - អនុប្រធានាធិបតីអាមេរិក Kamala Harris បានជួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos នៅទីក្រុង Washington សហរដ្ឋអាមេរិកនាថ្ងៃទី ២ ឧសភា។

សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សានូវច្បាប់ និងបទដ្ឋានអន្តរជាតិដែលរួមបញ្ចូលនៅក្នុងសមុទ្រខាងកើត - ảnh 1អនុប្រធានាធិបតីអាមេរិក Kamala Harris និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr.( រូបថត៖ AP)

នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានាធិបតី Kamala Harris បានអះអាងសារជាថ្មីអំពីភាពរឹងមាំនៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រីកទំនាក់ទំនងសន្តិសុខ សេដ្ឋកិច្ច និងប្រជាជន។ លោកស្រី Kamala Harris បានស្វាគមន៍ការប្រកាសរបស់ប្រធានាធិបតី Ferdinand Marcos អំពីទីតាំងយោធាថ្មីចំនួន ៤ ក្រោមកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរបស់សហរដ្ឋអាមេរិក និងហ្វីលីពីន ដើម្បីពង្រឹងសន្តិសុខរបស់ប្រទេសហ្វីលីពីន។ លោកស្រីអនុប្រធានាធិបតីក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្ តរបស់សហរដ្ឋ អាមេរិក ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់ និងបទដ្ឋានអន្តរជាតិរួមបញ្ចូលនៅសមុទ្រខាងកើត ក៏ដូចជាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះវិស័យការពារជាតិហ្វីលីពីនក្រោមបទប្បញ្ញត្តិនៃសន្ធិសញ្ញាការពារទៅវិញទៅមក ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរក្នុងឆ្នាំ ១៩៥១។

មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែនសមុទ្រ ក៏ដូចជាការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចអាមេរិក-ហ្វីលីពីន; ទន្ទឹមនឹងនោះ លើកឡើងពីផែនការរបស់លោកប្រធានាធិបតី Joe Biden ក្នុងការបញ្ជូនគណៈប្រតិភូពាណិជ្ជកម្ម និងវិនិយោគទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ