សហរដ្ឋអាមេរិកបញ្ជាក់ពីការគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអាមេរិកនៅថ្ងៃទី ២២ ខែកុម្ភៈបានសង្កត់ធ្ងន់លើការគាំទ្រ ដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ 
សហរដ្ឋអាមេរិកបញ្ជាក់ពីការគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន - ảnh 1រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken

នៅក្នុងការសន្ទនា តាមទូរស័ព្ទនាថ្ងៃទី ២២ ខែកុម្ភៈជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Gabi Ashkenazi រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានសង្កត់ធ្ងន់ថា ដំណោះស្រាយរដ្ឋពីរ គឺជារឿងល្អបំផុត ដើម្បីធានាអនាគតអ៊ីស្រាអែល ក្នុងនាមជារដ្ឋជ្វីហ្វនិងរដ្ឋប្រជាធិបតេយ្យ រួម រស់សុខដុមរមនា្យ ជាមួយរដ្ឋប្រជា ធិបតេយ្យប៉ាឡេស្ទីន។ លោករដ្ឋមន្រ្តីការបរទេស Blinken បានក្រើនរំលឹកថា សហរដ្ឋអាមេរិកបន្តប្តេជ្ញាប្រឆាំងនឹងសកម្មភាពជាឯកតោភាគីនិងអយុត្តិធម៌ប្រឆាំងនឹងអ៊ីស្រាអែលនៅតាមបណ្តាវេទិកាពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ