សហរដ្ឋអាមេរិកបញ្ឈប់ការហោះហើរឃ្លាំមើលនៅជុំវិញឧបទ្វីបកូរ៉េ

(VOVWORLD) - នាថ្ងៃទី ២៩ ខែធ្នូ គេហទំព័រតាមដានសកម្មភាពអាកាសចរណ៍ AirCraft Spots បានឲ្យដឹងថាសហរដ្ឋអាមេរិកបានបញ្ឈប់ការឃ្លាំមើលការហោះហើរនៅ  ជុំវិញឧបទ្វីបកូរ៉េ ក្នុងបរិបទដែលទីក្រុងព្យុងយ៉ាងមិនអនុវត្តការគំរាមកំហែងនៃការបញ្ជូន «កាដូបុណ្យណូអែល» ទៅកាន់សហរដ្ឋអាមេរិកនោះឡើយ។
សហរដ្ឋអាមេរិកបញ្ឈប់ការហោះហើរឃ្លាំមើលនៅជុំវិញឧបទ្វីបកូរ៉េ - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un  (រូបថត៖ AFP/TTXVN)

AirCraft Spots បានឲ្យដឹងថានេះគឺជាលើកដំបូងក្នុងរយៈពេលជិត ៥ ថ្ងៃកន្លងមកដែលគ្មានយន្តហោះប្រភេទ RC-135S Cobra Ball ធ្វើសកម្មភាពនៅខាងលើដែនសមុទ្រនៃប្រទេសកូរ៉េខាងត្បូង ។ យន្តហោះឃ្មាំមើលរបស់អាមេរិកលើសមុទ្រជប៉ុនចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែធ្នូ ដើម្បីត្រួតពិនិត្យមើលរាល់សកម្មភាពរបស់ ស.ប.ប កូរ៉េ ក្នុងឱកាសបុណ្យណូអែលកន្លងមក។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស .ប .ប កូរ៉េ កាលពីថ្ងៃទី ៣០ ខែធ្នូបានចេញផ្សាយថាប្រទេសនេះបានពិភាក្សាអំពីវិធានការណ៍នានាសំដៅការពារអធិបតេយ្យភាពនិងសន្តិសុខក្នុងថ្ងៃទី ២ នៃកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលនៃគណបក្សការងារ ស.ប.ប កូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ