សហរដ្ឋអាមេរិកបាញ់បង្ហោះសាកល្បងមីស៊ីលបាលីស្ទីក Trident 2 លើកទី ១៧៨
(VOVWORLD) - នាថ្ងៃទី ១៦ ខែកុម្ភៈ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានជូនដំណឹងថា ប្រទេសនេះបានបាញ់បង្ហោះសាកល្បងមីស៊ីលបាលីស្ទីក Trident 2 (D5LE) ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ប្រកបដោយជោគជ័យ។
មីស៊ីលនេះត្រូវបានបាញ់បង្ហោះចេញពីនាវាមុជទឹកមីស៊ីលបាលី ស្ទិក Ohio USS Maine (SSBN-741) នៅឯឆ្នេរសមុទ្រ San Diego រដ្ឋ California ប្រទេសអាមេរិក (រូបថត៖ The sun) |
នាថ្ងៃទី ១៦ ខែកុម្ភៈ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានជូនដំណឹងថា ប្រទេសនេះបានបាញ់បង្ហោះសាក ល្បង មីស៊ីលបាលីស្ទីក Trident 2 (D5LE) ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ នុយក្លេអ៊ែរ ប្រកបដោយជោគជ័យ ហើយនេះក៏ជាការគូសសញ្ញាលើកទី ១៧៨ នៃការបាញ់សាកល្បងប្រព័ន្ធអាវុធយុទ្ធសាស្រ្តប្រកបដោយជោគជ័យផងដែរ។
គួរបញ្ជាក់ថា មីស៊ីលនេះត្រូវបានបាញ់បង្ហោះចេញពីនាវាមុជទឹកមីស៊ីលបាលី ស្ទិក Ohio USS Maine (SSBN-741) នៅឯឆ្នេរសមុទ្រ San Diego រដ្ឋ California ប្រទេសអាមេរិក។ យោងតាមកងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថាជាដំបូងឡើយ មីស៊ីលបាលីស្ទីក Trident II ត្រូវបានរចនាដោយមានអាយុកាលរហូតដល់ឆ្នាំ ២០២៤ ប៉ុន្តែនាពេលថ្មីៗនេះ វាត្រូវបានអូសបន្លាយអាយុកាលនិងអាចរក្សាប្រតិបត្តិការរហូតដល់ឆ្នាំ ២០៤០ ផងដែរ៕