សហរដ្ឋអាមេរិកប្តេជ្ញាជួយវៀតណាមឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួននៅ COP ២៦
(VOVWORLD) - សហរដ្ឋអាមេរិកក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងដំណើរការបង្កើតចក្ខុវិស័យសម្រាប់ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្វើឱ្យប្រសើរឡើងនូវភាពធន់ លក្ខណៈបរិយាប័ន្ន និងសមត្ថភាពប្រកួតប្រជែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Marc E. Knapper (រូបថត៖ Tri Dung/TTXVN) |
ធ្វើការឆ្លើយតបនឹងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មានវៀត ណាម ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អាមេរិក ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃ ១២ ដល់ថ្ងៃទី ១៣ ឧសភា នៅទីក្រុងវ៉ាស៊ីនតោន និងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ឧសភា, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Marc E.Knapper បានឲ្យដឹងថា៖ សហរដ្ឋអាមេរិកក៏ជាដៃគូដ៏ធំមួយរបស់វៀតណាមក្នុងអាស៊ានផងដែរ។ សហរដ្ឋអាមេរិកក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយ វៀតណាមក្នុងដំណើរការបង្កើតចក្ខុវិស័យសម្រាប់ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្វើឱ្យប្រសើរឡើងនូវភាពធន់ លក្ខណៈបរិយាប័ន្ន និងសមត្ថភាពប្រកួតប្រជែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ តាមរយៈគំនិតផ្តួចផ្តើមនេះ សហរដ្ឋអាមេរិកមានបំណងចង់រួមចំណែកដល់កិច្ចសហប្រតិបត្តិការសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ អាមេរិកក៏ចង់រៀនសូត្រពីបទពិសោធន៍របស់ វៀតណាមនៅពេលដែលអាមេរិកធ្វើជាម្ចាស់ផ្ទះនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣ ផងដែរ។
លោកឯកអគ្គរដ្ឋទូត Marc E.Knapper បានសង្កត់ធ្ងន់ថា៖ ភាពជាដៃគូរវាងវៀតណាម និងអាមេរិកគឺស្ថិតក្នុងដំណាក់កាលល្អបំផុតដែលមិនធ្លាប់មានតាំងពីមុនមក។ សហរដ្ឋអាមេរិកមានបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងនេះទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ វៀតណាមគឺជាចំណុចកណ្តាលនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកឯកអគ្គរដ្ឋទូត Marc E.Knapper បានអះអាងថា៖ អាមេរិកនឹងបន្តរួមដៃជាមួយវៀតណាមក្នុងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩៕