សហរដ្ឋអាមេរិកបានចាប់ផ្តើមដំណើរការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី ៤ ខែវិច្ឆិកា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានចាប់ផ្តើមដំណើរការជាផ្លូវការនៃការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសដំបូងចាកចេញពីកិច្ចព្រមព្រៀងជាសកលនេះ។
រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (រូបថត៖ TTXVN) |
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៤ ខែវិច្ឆិកា បានដាក់ជូន សេចក្តី ជូនដំណឹងអំពីគោលដៅរបស់ខ្លួនក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ. ស.ប)។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានមានប្រសាសន៍ថា “លោកដូ ណាល់ត្រាំ បានធ្វើការសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយ សារតែអំរែកនៃសេដ្ឋកិច្ចអយុត្តិធម៌ចំពោះពលករ អង្គការអាជីវកម្ម និងអ្នកជាប់ពន្ធរបស់អាមេរិកដោយសារតែលើកឡើងនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកផងដែរ "។
នាថ្ងៃទី ២៣ ខែតុលា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានបញ្ជាក់សារជាថ្មីម្តងទៀតអំពីផែនការរបស់លោកក្នុងការដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុង ប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ក្នុងយុទ្ធនាការរកសម្លេងបោះឆ្នោតប្រធានា ធិបតីឆ្នាំ ២០១៦ លោក Trump បានសន្យាដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ៕