សហរដ្ឋអាមេរិកបានច្រានចោលសំណើរដើម្បីដកកងទ័ពចេញពីអ៊ីរ៉ាក់

(VOVWORLD) - នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ៩ ខែមករាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Adel Abdul Mahdi បានស្នើឲ្យសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដកកងទ័ពចេញយោងតាមសេចក្តីសម្រេច ដែលបានអនុម័តដោយសភាអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។
សហរដ្ឋអាមេរិកបានច្រានចោលសំណើរដើម្បីដកកងទ័ពចេញពីអ៊ីរ៉ាក់ - ảnh 1កងទ័ពអាមេរិក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

កាលពីថ្ងៃទី ១០ ខែមករាសហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់អ៊ីរ៉ាក់ដែលស្នើឱ្យកងទ័ពអាមេរិកដកខ្លួនចេញពីប្រទេសនេះ ហើយថែមទាំងបានឲ្យដឹងថាខ្លួនកំពុងពិចារណាពង្រីកវត្តមានរបស់ណាតូនៅអ៊ីរ៉ាក់។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ៩ ខែមករាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Adel Abdul Mahdi បានស្នើឲ្យសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដកកងទ័ពចេញយោងតាមសេចក្តីសម្រេច ដែលបានអនុម័តដោយសភាអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយរដ្ឋមន្រ្តីការបរទេសអាមេរិកបានឲ្យដឹងថា នឹងគ្មានក្នុងបេសសកម្មអាមេរិកណាមួយបានចរចាអំពីការដកកងទ័ពចេញពីអ៊ីរ៉ាក់ទេព្រោះវត្តមានរបស់កងទ័ពអាមេរិកនៅទីនោះជាការសមហេតុផល។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Morga Ortagus បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់ត្រូវធ្វើការសន្ទនាមិនត្រឹមតែលើសន្តិសុខប៉ុណ្ណោះទេថែមទាំងលើភាពជាដៃគូផ្នែកហិរញ្ញវត្ថុសេដ្ឋកិច្ចនិងការទូតផងដែរ។បច្ចុប្បន្នមានកងទ័ពអាមេរិកប្រមាណ ៥.២០០ នាក់ឈរជើងនៅក្នុងមូលដ្ឋានយោធានៅអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ