សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមប្រឆាំងទៅលើអ៊ីរ៉ង់
(VOVWORLD) - នាថ្ងៃទី៣១ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសអាមរិក លោកស្រី Morgan Ortagus បានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មទៅលើវិស័យសំណង់នៅប្រទេសអ៊ីរ៉ង់និងសម្ភារៈមួយចំនួនដែលត្រូវបានប្រើប្រាស់ទាក់ទងនឹងផ្នែកយោធានិងកម្មវិធីមីស៊ីលផ្លោងរបស់សាធារណរដ្ឋឥស្លាមនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមរិក លោកស្រី Morgan Ortagus (រូបថត៖ vov.vn) |
ក្នុងសេច្តីប្រកាសព័ត៌មាននេះ លោកស្រី Morgan Ortagus បានលើកច្បាស់ថា“ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននាំចេញសេចក្តីសំរេចចិត្តចំនួនពីរ ដែលទាក់ទងនឹងការដាក់ទណ្ឌកម្ម ដោយអនុលោមតាមមាត្រា ១២៤៥ នៃក្រមច្បាប់ស្តីពីសេរីភាពនិងប្រឆាំងការរីកសាយអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ (IFCA) នាឆ្នាំ ២០១២ រួមមានការទាក់ទងនឹងវិស័យសំណង់របស់អ៊ីរ៉ង់ដែលកំពុងត្រូវបានកងកម្លាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) គ្រប់គ្រងដោយផ្ទាល់ រីឯសេចក្តីសម្រេចនៅសេសសល់បានកំណត់ច្បាស់នូវសំភារៈយុទ្ធសាស្រ្តចំនួន ៤ ត្រូវប្រើប្រាស់ដែលទាក់ទងនឹងកម្មវិធីមីស៊ីលផ្លោង យោធានិងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ "៕