សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើសម្ព័ន្ធក្រុមហ៊ុន Rosneft របស់រូស្ស៊ី
(VOVWORLD) - នាថ្ងៃទី ១៨ ខែកុម្ភៈ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាស ដាក់ក្រុមហ៊ុន Rosneft Trading SA (ជាអង្គភាពចំណុះសម្ព័ម្ធក្រុមហ៊ុន Rosneft របស់រូស្ស៊ី) និងលោក Didier Kasimiro ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះទៅក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្ម ដោយសារចូលរួមសកម្មភាពជួញដូរប្រេងរបស់ វេណេហ្ស៊ុអេឡា។
សហរដ្ឋអាមេរិកបានចោទប្រកាន់ថា ក្នុងខែកន្លងទៅ Rosneft Trading SA បានចូលរួមក្នុងការផ្គត់ផ្គង់ប្រេងឆៅចំនួន ២ លានធុងរបស់វេណេហ្ស៊ុអេឡា ឲ្យអាហ្វ្រិកខាងលិច។ ទន្ទឹមនឹងនេះដែរ ប្រធានក្រុមប្រឹក្សាភិបាលលោក Didier Kasimiro បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Rosneft Trading និងសមព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវេណេស៊ុយអេឡា (PDVSA) ។
(រូបថត៖ AP) |
មានប្រតិកម្មចំពោះសកម្មភាពរបស់អាមេរិកនោះ ក្រសួងការបរទេសរុស្ស៊ីបានចាត់ទុកថា រាល់បទដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើក្រុមហ៊ុនការពារជាតិ និងប្រេងរុស្ស៊ីបានសរឲ្យឃើញពីអសមត្ថភាពរបស់ក្រុមហ៊ុនអាមេរិក ដើម្បីដណ្ដើមជ័យជំនះក្នុងការប្រយុទ្ធយុត្តិធមមួយ ព្រមទាំងអះអាងថា រាល់បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើហព័ន្ធរុស្ស៊ីនឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរបស់ទីក្រុងមូស្គូ Caracas Damascus និង Tehran ឡើយ៕