សហរដ្ឋអាមេរិកបានដកពន្ធជាបណ្តោះអាសន្នលើទំនិញជាង ៤០០មុខ របស់ចិន
(VOVWORLD) - នាថ្ងៃទី ២០ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដកពន្ធគយជាបណ្តោះអាសន្នលើទំនិញជាង ៤០០ មុខរបស់ចិន ដែលរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនយកពន្ធកាលពីឆ្នាំមុន។ ការផ្លាស់ប្តូរនេះធ្វើឡើងក្នុងបរិបទដែលជំនួបពិគ្រោះយោបល់ពាណិជ្ជកម្មថ្នាក់អនុរដ្ឋមន្ត្រីរវាងអាមេរិកនិងចិនឈានចូលដល់ថ្ងៃទី ២។
ទំនិញនៅកំពង់ផែមួយនៅប្រទេសចិន (រូបថត៖ THX/TTXVN) |
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យតំណាងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា ទំនិញចិនចំនួន ៤៣៧ មុខដែលធ្លាប់ត្រូវបានយកពន្ធ ចំនួន ៣ លើកកាលពីឆ្នាំមុន នឹងត្រូវបានលើកលែងពន្ធបន្ថែមទាំងនេះក្នុងរយៈពេលមួយឆ្នាំ។
ទន្ទឹមនឹងនេះដែរអាមេរិកនិងចិនបានធ្វើកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ដល់ ថ្ងៃទី២០ ខែកញ្ញានៅខុទ្ទកាល័យពាណិជ្ជកម្មអាមេរិក - ទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ នាថ្ងៃទី ២០ ខែកញ្ញាលោក Donald Trump បានឲ្យដឹងថាកិច្ចចរចារជាមួយប្រទេសចិន កំពុងដំណើរការល្អ ហើយសម្រេចបានវឌ្ឍនភាពជាច្រើនផងដែរ៕