សហរដ្ឋអាមេរិកបន្តចរចាជាមួយកូរ៉េខាងជើងស្តីពីអាវុធនុយក្លេអ៊ែរប៉ុន្តែនៅតែដាក់ទណ្ឌកម្មលើប្រទេសនេះដដែលៗ

(VOVWORLD) - នាថ្ងៃទី ១៧ ខែកញ្ញា  លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានប្រកាស ថារដ្ឋអំណាចអាមេរិកត្រៀមខ្លួនជាស្រេចបន្តចរចារជាមួយកូរ៉េខាងជើងស្តីពីបញ្ហានុយក្លេអ៊ែរ ប៉ុន្តែនឹងនៅតែរក្សាទណ្ឌកម្មដដែលៗលើទីក្រុងព្យុងយ៉ាងដូចសព្វថ្ងៃនេះផងដែរ។
សហរដ្ឋអាមេរិកបន្តចរចាជាមួយកូរ៉េខាងជើងស្តីពីអាវុធនុយក្លេអ៊ែរប៉ុន្តែនៅតែដាក់ទណ្ឌកម្មលើប្រទេសនេះដដែលៗ - ảnh 1 លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក (ខាងឆ្វេង) (រូបថត៖TTXVN)

លោក David Stilwell បានឲ្យដឹងថាលើកឡើងគំនិតផ្តួចផ្តើមដើម្បីជម្រុញកិច្ចចរចារឆ្ពោះទៅគោលដៅដែលប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹក នាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានដាក់ចេញក្នុងកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ ២០១៨ កន្លងទៅ។ ក្រៅពីនោះ ភាគីទាំងពីរបានចាប់ផ្តើមបន្តចរចារគ្នាឡើងវិញនៅថ្នាក់អ្នកជំនាញ ដើម្បីពិភាក្សាគ្នាអំពីវិធីធ្វើឱ្យមានការរីកចំរើននូវគោលដៅទាំងនេះយ៉ាងដូចម្តេច ជាក់ស្តែងគឺជាការរំសាយអាវុធនុយ ក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ