សហរដ្ឋអាមេរិក​បន្តដាក់កំហិតលើចំនួនជនអន្តោប្រវេសន៍ និង ពលករ​បរទេស​រហូតដល់ដំណាច់ឆ្នាំ ២០២០

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ២២ ខែមិថុនា បានចេញផ្សាយ ក្រឹត្យហាមប្រាមពលករបរទេស ហើយបញ្ឈប់ការផ្ដល់ទិដ្ឋាការអន្តោប្រវេសន៍ រហូតដល់ដំណាច់ឆ្នាំ ២០២០ ។
សហរដ្ឋអាមេរិក​បន្តដាក់កំហិតលើចំនួនជនអន្តោប្រវេសន៍ និង ពលករ​បរទេស​រហូតដល់ដំណាច់ឆ្នាំ ២០២០ - ảnh 1 ជនអន្តោប្រវេសន៍តម្រង់ជួរនៅខាងក្រៅការិយាល័យប្រឹក្សាជនអន្តោប្រវេសន៍ នៅ Los Angeles សហរដ្ឋអាមេរិក។ (រូបថត៖ AFP / TTXVN)

ក្រុមមន្ត្រីនៃរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់ទុកថា សេចក្ដីសម្រេចចិត្តនេះគឺសំដៅការពារពលករអាមេរិក ក្នុងបរិបទដែលមនុស្សជាច្រើននៅសហរដ្ឋអាមេរិកបានបាត់បង់ការងារដោយសារតែជំងឺរាតត្បាត COVDID – 19។ សេចក្ដីសម្រេចចិត្តនេះ អាចជះឥទ្ធិពលដល់ពលករបរទេសជាងកន្លះលាននាក់នៅសហរដ្ឋអាមេរិក។

សូមបញ្ជាក់ដែរថា យោងតាមក្រឹត្យនេះ ការផ្ដល់ទិដ្ឋាកាធ្វើការងារដល់ពលករបរទេសនឹងត្រូវបញ្ឈប់ជាបណ្ដោះអាសន្ន លើកលែងតែចំពោះពលករបរទេសជាង ២ ហ្មឺននាក់ ដែលធ្វើការលើវិស័យថែទាំកុមារតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ