សហរដ្ឋអាមេរិកបន្តរឹតបន្តឹងបទបញ្ញត្តិចំពោះជនភៀសខ្លួន
(VOVWORLD) -ក្រសួងការបរទេសម៉ិកស៊ិកបានប្រកាសថាខ្លួននឹងឃ្លាំមើលយ៉ាងដិតដល់លើខ្លឹមសារអំពីសិទ្ធិមនុស្សនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាមួយហ្គាតេម៉ាឡា។
ជនភៀសខ្លួន (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បានប្រកាសថាពលរដ្ឋម៉ិចស៊ីកូដែលសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកអាចនឹងត្រូវនិរទេសទៅហ្គាតេម៉ាឡាក្រោមកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុករវាងប្រទេសអាមេរិកកណ្ដាលនេះនិងទីក្រុងវ៉ាស៊ីនតោន។
ទោះជាយ៉ាងណាក៏ដោយក្រសួងការបរទេសម៉ិកស៊ិកបានសម្តែងការប្រឆាំងនឹងផែនការរបស់អាមេរិកដោយបានចាត់ទុកថាវិធានការនេះអាចប៉ះពាល់ដល់ពលរដ្ឋ៩០០នាក់របស់ប្រទេសនេះចាប់ពីខែកុម្ភៈខាងមុខ។ក្រសួងការបរទេសម៉ិកស៊ិកបានប្រកាសថាខ្លួននឹងឃ្លាំមើលយ៉ាងដិតដល់លើខ្លឹមសារអំពីសិទ្ធិមនុស្សនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាមួយហ្គាតេម៉ាឡា។
កាយវិការនេះរបស់ទីក្រុងវ៉ាស៊ីនតោនគឺជាជំហានថ្មីបុះផុតដើម្បីរឹតបន្តឹងបទបញ្ជាអន្តោប្រវេសន៍ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump ដែលជាអ្នកអនុវត្តវិធានការតឹងរឹងប្រឆាំងនឹងជនចំណាកស្រុកគ្មានមូលដ្ឋាន៕