សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកយន្តហោះចំនួន ២ គ្រឿងទៅធ្វើសមយុទ្ធយោធានៅសមុទ្រខាងកើត

(VOVWORLD) - សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកយន្តហោះចំនួន ២ គ្រឿងទៅធ្វើសមយុទ្ធយោធានៅសមុទ្រខាងកើតក្នុងបរិបទដែលកងទ័ពជើងទឹកចិនក៏បានធ្វើសមយុទ្ធយោធានៅជុំវិញកោះ Hoang Sa របស់ វៀតណាមដែលត្រូវបានទីក្រុងប៉េ    កាំងទន្ទ្រានកាន់កាប់នាឆ្នាំ ១៩៧៤ ។
សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកយន្តហោះចំនួន ២ គ្រឿងទៅធ្វើសមយុទ្ធយោធានៅសមុទ្រខាងកើត - ảnh 1 នាវាដឹកយន្តហោះ USS Ronald Reagan ( រូបថតៈ USni / VOV)

នាវាដឹកយន្តហោះ USS Ronald Reagan និង USS Nimitz គ្រោងនឹងធ្វើសមយុទ្ធធំបំផុតរបស់កងទ័ពជើងទឹកអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅសមុទ្រខាងកើតចាប់ផ្តើមពីថ្ងៃទី ៤ ខែកក្កដា ចំពេលដែលប្រទេសចិនធ្វើសមយុទ្ធយោធានៅតំបន់នោះដែរ។

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ឧត្តមនាវីត្រី លោក George Wikoff បានឲ្យដឹងថាគោលបំណងនៃការធ្វើសមយុទ្ធនេះគឺដើម្បីបង្ហាញសញ្ញាច្បាស់លាស់មួយដល់ដៃគូនិងនិងសម្ព័ន្ធមិត្តថា សហរដ្ឋអាមេរិកប្តេជ្ញា ធានាសន្តិសុខនិងស្ថិរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ