សហរដ្ឋអាមេរិកបានលើកឡើងពីលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន
(VOVWORLD) - នាថ្ងៃទី ២៣ ខែវិច្ឆិកាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយចិននៅតែមានដំណើរការល្អមុនដំណាច់ឆ្នាំនេះ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien (រូបថត៖ Anadolu) |
មុននេះ នាថ្ងៃទី ២២ ខែវិច្ឆិកាក្នុងបទសម្ភាសន៍ជាមួយ Fox News ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានប្រកាសថាក្រុមមន្រ្តីចរចាពាណិជ្ជកម្មរបស់ប្រទេសទាំងពីរកំពុងខិតជិតមកដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ប៉ុន្តែរូបលោកផ្ទាល់ក៏មិនមានការអន្ទះសាចង់សម្រេចកិច្ចព្រមព្រៀងនេះ ជាមួយទីក្រុងប៉េកាំងនោះឡើយ។ នាថ្ងៃដដែល ប្រធានរដ្ឋចិន លោកស៊ីជីនពីង បានមានប្រសាសន៍ថា ទីក្រុងប៉េកាំងមានបំណងចង់ព្រមព្រៀងអំពីពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនខ្លាចក្នុងការតតបវិញប្រសិនបើចាំបាច់ ។
ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានកើនឡើងចាប់តាំងពីខែកក្កដាឆ្នាំ ២០១៩ នៅពេលដែលប្រទេសទាំងពីរបានដំឡើងពន្ធបន្ថែមជាបន្តបន្ទាប់ លើទំនិញគ្នាទៅវិញទៅមកដែលមានតម្លៃរាប់រយលានដុល្លារអាមេរិកផងដែរ៕