សហរដ្ឋអាមេរិក​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ដែល​មាន​តម្លៃ ៣២៥ លាន​ដុល្លារ​អាមេរិក​​ដល់​អ៊ុយក្រែន

(VOVWORLD) - នេះគឺជាកញ្ចប់ជំនួយទី ៤០ របស់ទីក្រុងវ៉ាស៊ីនតោនដល់ទីក្រុងគៀវ ដោយប្រើសិទ្ធិដកទុនរបស់ប្រធានាធិបតី (PDA) ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្ទេរប្រគល់រាល់ផលិតផល និងសេវាកម្មការពារជាតិពីឃ្លាំងស្តុកយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់មានការយល់ព្រមរបស់រដ្ឋសភាក្នុងគ្រាអាសន្ន។
សហរដ្ឋអាមេរិក​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ដែល​មាន​តម្លៃ ៣២៥ លាន​ដុល្លារ​អាមេរិក​​ដល់​អ៊ុយក្រែន - ảnh 1អ៊ុយក្រែនបាញ់រ៉ុក្កែតក្នុងតំបន់ Zaporizhzhia ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ ប្រភព៖ Reuters

ក្រសួងការពារជាតិអាមេរិកកាលពីម្សិលមិញបានប្រកាសកញ្ចប់ជំនួយយោធាថ្មីបំផុត ដែលមានតម្លៃ ៣២៥ លានដុល្លារអាមេរិកដល់អ៊ុយក្រែន ក្នុងនោះមានមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស គ្រាប់រំសេវ និងឧបករណ៍យោធា។

នេះគឺជាកញ្ចប់ជំនួយទី ៤០ របស់ទីក្រុងវ៉ាស៊ីនតោនដល់ទីក្រុងគៀវ ដោយប្រើសិទ្ធិដកទុនរបស់ប្រធានាធិបតី (PDA) ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្ទេរប្រគល់រាល់ផលិតផល និងសេវាកម្មការពារជាតិពីឃ្លាំងស្តុកយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់មានការយល់ព្រមរបស់រដ្ឋសភាក្នុងគ្រាអាសន្ន។

អ៊ុយក្រែននឹងទទួលបានមីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាសជឿនលឿនជាតិ (NASAMS) គ្រាប់រំសេវសម្រាប់ប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ ប្រព័ន្ធការពារដែនអាកាស Stinger និងអាវុធប្រឆាំងរថក្រោះ។ លើសពីនេះ កញ្ចប់ជំនួយនេះក៏រួមមានរថយន្តប្រយុទ្ធថ្មើរជើង Bradley រថពាសដែកដឹកកងទ័ព Stryker ឧបករណ៍ទំនាក់ទំនងសុវត្ថិភាព និងគ្រាប់កាំភ្លើងជាង ២២ លានគ្រាប់សម្រាប់អាវុធធុនស្រាល។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ថវិកាប្រហែល ៤០ ពាន់លានដុល្លារអាមេរិក ដើម្បីធានាសន្តិសុខសម្រាប់ទីក្រុងគៀវ ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលជាពេលវេលាផ្ទុះជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ