សហរដ្ឋអាមេរិកប្រកាសថានឹងបញ្ចេញប្រតិកម្មយ៉ាងសមស្រប ប្រសិន​បើកូ​រ៉េខាងជើង​ធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ

(VOVWORLD) - ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្តសាកល្បងនុយក្លេអ៊ែរក្នុងសប្តាហ៍នេះ ដើម្បីអបអរសាទរទិវាជ័យជំនះ (ថ្ងៃទី ២៧ ខែកក្កដា) ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ ១៩៥៣ បញ្ចប់សង្គ្រាមកូរ៉េ។
សហរដ្ឋអាមេរិកប្រកាសថានឹងបញ្ចេញប្រតិកម្មយ៉ាងសមស្រប ប្រសិន​បើកូ​រ៉េខាងជើង​ធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ - ảnh 1អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយកាលពីថ្ងៃទី ២៦ ខែកក្កដា អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា "មានព័ត៌មានថាកូរ៉េខាងជើងហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ" ហើយប្រសិនបើកូរ៉េខាងជើងបន្តធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរដូចកាលពីរយៈពេលកន្លងទៅ សហរដ្ឋអាមេរិកនឹងរួមជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូរនឹងបញ្ចេញប្រតិកម្មយ៉ាងសមស្រប។

ការព្រមានរបស់មន្ត្រីសន្តិសុខអាមេរិកពោលខាងលើត្រូវបាននាំចេញក្នុងបរិបទដែល
ព័ត៌មានចារកម្មអាមេរិក និងកូរ៉េខាងត្បូងសុទ្ធតែបានចាត់ទុកថា កូរ៉េខាងជើងហាក់ដូចជាបានបំពេញការងារត្រៀមរៀបចំសម្រាប់ការធ្វើតេស្តសាកល្បងនុយក្លេអ៊ែរលើកទី ៧។ កាលពីថ្ងៃទី ២៥ ខែកក្កដា រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Kwon Young-se បានចាត់ទុកថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្តសាកល្បងនុយក្លេអ៊ែរក្នុងសប្តាហ៍នេះ ដើម្បីអបអរសាទរទិវាជ័យជំនះ (ថ្ងៃទី ២៧ ខែកក្កដា) ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ ១៩៥៣ បញ្ចប់សង្គ្រាមកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ