សហរដ្ឋអាមេរិកប្រកាសបញ្ឈប់ការយកពន្ធបំពេញបន្ថែមលើទំនិញរបស់ EU
(VOVWORLD) - ប្រទេសមហាអំណាចខាងសេដ្ឋកិច្ចឈានមុខគេនៅលើពិភពលោកនេះ នៅតែរក្សាអត្រាពន្ធនាំចេញ ១៥% ចំពោះយន្តហោះ និង ២៥% ចំពោះផលិតផលផ្សេងទៀតដែលនាំចូលពី EU។
ទំនិញកុងតឺន័រនៅសហរដ្ឋអាមេរិក (រូបថត៖ AFP / VNA) |
នាថ្ងៃទី ១២ ខែសីហា សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសខ្លួននឹងមិន យកពន្ធបំពេញបន្ថែមលើទំនិញ នាំចូលពីសហភាពអឺរ៉ុប (EU) ក្នុងតម្លៃ ៧,៥ ពាន់លានដុល្លារអាមេរិក ដែលពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នាដ៏យូរអង្វែងអំពីការ ដែលទីក្រុងវ៉ាស៊ីន តោនបានចាត់ទុកថា EU បានជួយឧបត្ថម្ភសម្ព័ន្ធក្រុមហ៊ុនផលិតយន្ត ហោះ Airbus។
ដូច្នោះ ប្រទេសមហាអំណាចខាងសេដ្ឋកិច្ចឈានមុខគេនៅលើពិភពលោកនេះ នៅតែរក្សាអត្រាពន្ធនាំចេញ ១៥% ចំពោះយន្តហោះ និង ២៥% ចំពោះផលិតផលផ្សេងទៀតដែលនាំចូលពី EU។
ក្នុងសេចក្តីប្រកាសមួយ ដែលបាននាំចេញនាថ្ងៃទី ១២ ខែសីហា តំណាង ពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer បានអះអាងថា ទោះបីជា EU នៅតែមិនទាន់ធ្វើសកម្មភាពចាំបាច់ ស្របតាមសេចក្តីសម្រេចចិត្តរបស់ WTO ក៏ដោយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ ជម្លោះពាណិជ្ជកម្ម ពីយូរមកហើយរវាងភាគីទាំងពីរផងដែរ៕