សហរដ្ឋអាមេរិកប្រកាសអំពីពេលវេលារៀបចំកិច្ចប្រជុំកំពូល G7
(VOVWORLD) - លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Kayleigh McEnany បានឲ្យដឹងកាលពីថ្ងៃទី ២៦ ខែឧសភាថា កិច្ចប្រជុំកំពូល G7 ត្រូវបានរំពឹងថានឹងប្រារព្វធ្វើឡើងនៅសេតវិមាននៅចុង ខែមិថុនាខាងមុខនេះ។
លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Kayleigh McEnany (រូបថត៖ AFP/TTXVN) |
កិច្ចប្រជុំកំពូល G7 រួមមានប្រទេស អង់គ្លេស កាណាដា បារាំង អាឡឺម៉ង់ អ៊ីតាលី ជប៉ុននិងសហរដ្ឋអាមេរិក បានប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះនៅឯ David Camp។
គួរបញ្ជាក់ផងដែរដា កាលពីខែមីនាកន្លងមក សេតវិមានបានឲ្យដឹងថា ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 កិច្ចប្រជុំនេះនឹងត្រូវបានរៀបចំឡើងតាមប្រព័ន្ធ អន ឡាញ ។
ប៉ុន្តែបន្ទាប់មក សហរដ្ឋអាមេរិកបានពិចារណាលើស្ថានភាពហើយក៏បានសម្រេចចិត្តរៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ ដូចតាមផែនការដែលបានគ្រោងទុកកាលពីដើមដំបូង ប៉ុន្តែនឹងរៀបចំឡើងនៅសេតវិមានជំនួសឲ្យការរៀបចំកិច្ចប្រជុំនេះនៅឯ David Camp វិញ៕