សហរដ្ឋអាមេរិកប្រគល់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ Moderna ចំនួន ២​ លានដូស

(VOVWORLD) - សេតវិមាននៅថ្ងៃទី ៦ ខែកក្កដា បានឲ្យដឹងថា សហរដ្ឋអាមេរិកបានចាប់ផ្ដើមបញ្ជូនវ៉ាក់សាំងបង្ការកូវីដ ១៩ របស់ Moderna ចំនួន ២ លានដូសជូនវៀតណាម ។ 
សហរដ្ឋអាមេរិកប្រគល់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ Moderna ចំនួន ២​ លានដូស - ảnh 1វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ Moderna (រូបថត៖ TTXVN)

វ៉ាក់សាំងចំនួន ២ លានដូសនេះ គឺជាផ្នែកមួយនៃចំនួនវ៉ាក់សាំងបង្ការកូវីដ ១៩ ដែលត្រូវបានប្រគល់ជូនបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងជាផ្នែកមួយនៃកញ្ចប់វ៉ាក់សាំងចំនួន ៨០ លានដូសដើមដំបូង ដែលលោកប្រធានាធិបតី Joe Biden បានសន្យាថាជួយបណ្ដាប្រទេសនៅលើពិភពលោក។ ចំនួនវ៉ាក់សាំងទាំងនេះគ្រោងនឹងមកដល់វៀតណាមនាចុងសប្តាហ៍នេះ។

ក្រៅពីប្រទេសវៀតណាម សហរដ្ឋអាមេរិកក៏បានបញ្ជូនវ៉ាក់សាំងចំនួន ១ លានដូសជូន ម៉ាឡេស៊ី កាលពីថ្ងៃទី ៥ កក្កដាហើយ ព្រមទាំងបញ្ជូនវ៉ាក់សាំងចំនួន ៤ លានដូសជូនឥណ្ឌូនេស៊ីនាឆាប់ៗខាងមុខ។  ប្រទេសផ្សេងទៀតក្នុងតំបន់គ្រោងនឹងទទួលវ៉ាក់សាំងរបស់សហរដ្ឋអាមេរិករួមមាន កម្ពុជា ឡាវ ប៉ាពួញូហ្គីណេ ហ្វីលីពីន និងថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ