សហរដ្ឋអាមេរិកប្រឆាំងជំទាស់ការទាមទារអធិបតេយ្យភាពមិនស្របច្បាប់របស់ចិននៅសមុទ្រខាងកើត
(VOVWORLD) - លោក Mike Pompeo រដ្ឋមន្រ្តី ការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកប្រឆាំងជំទាស់ការខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រើប្រាស់វិធានការបង្ខិតបង្ខំ ដើម្បីទាមទាអធិបតេយ្យភាពខុសច្បាប់នៅសមុទ្រខាងកើតផងដែរ។
លោក Mike Pompeo រដ្ឋមន្រ្តី ការបរទេសអាមេរិក |
នាថ្ងៃទី ៤ ខែសីហា លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានធ្វើកិច្ចសន្ទនាជាមួយ សមភាគី ប្រ៊ុយណេលោក Erywan Yusof ដោយអះអាងសារជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងកិច្ចការពារអធិបតេយ្យភាព ចំពោះ ការទាមទារអធិបតេយ្យភាពមិនស្របច្បាប់របស់ចិននៅសមុទ្រខាងកើត ដោយផ្អែកលើ មូលដ្ឋានច្បាប់អន្តរជាតិ។
នៅក្នុងកិច្ចសន្ទនានេះ លោក Mike Pompeo រដ្ឋមន្រ្តី ការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកប្រឆាំងជំទាស់ការខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រើប្រាស់វិធានការបង្ខិតបង្ខំ ដើម្បីទាមទាអធិបតេយ្យភាពខុសច្បាប់នៅសមុទ្រខាងកើតផងដែរ៕