សហរដ្ឋអាមេរិកប្រឆាំងជំទាស់នឹងការទាមទារអធិបតេយ្យភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Kelly បានបញ្ជាក់ថា សហរដ្ឋអាមេរិកប្រ ឆាំងជំទាស់រាល់ការទាមទារអធិបតេយ្យភាពដែនសមុទ្ររបស់ចិនពីព្រោះវាមិនសមស្របតាមច្បាប់អន្តរជាតិ ដែលបានឆ្លុះបញ្ចាំងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ 
សហរដ្ឋអាមេរិកប្រឆាំងជំទាស់នឹងការទាមទារអធិបតេយ្យភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត - ảnh 1 លោកស្រី Kelly Craft ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ

នៅក្នុងលិខិតផ្ញើជូន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ១ ខែមិថុនា លោកស្រី Kelly Craft ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងពីកំណត់ ទូតរបស់ចិននៅថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១៩ សំដៅប្រឆាំងជំទាស់នឹងប្រទេសម៉ាឡេស៊ីដែលនៅថ្ងៃដដែលបានដាក់បញ្ញត្តិ ជូនទៅគណៈកម្មការព្រំប្រទល់ខ្ពង់រាបបាតសមុទ្រនៃអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Kelly បានបញ្ជាក់ថា សហរដ្ឋអាមេរិកប្រឆាំងជំទាស់រាល់ការទាមទារអធិបតេយ្យភាព ដែនសមុទ្ររបស់ចិនពីព្រោះវាមិនសមស្របតាមច្បាប់អន្តរជាតិ ដែលបានឆ្លុះបញ្ចាំងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លោកស្រី Kelly Craft បានស្នើឲ្យលោកអគ្គលេខាធិការ Antonio Guterres ផ្ញើលិខិតរបស់លោកស្រី ទៅកាន់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ដោយចាត់ទុកដូចជាឯកសារសម្រាប់របៀបវារៈនៃមហាសន្និបាតអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូត Kelly ក៏បានស្នើឱ្យលោក Guterres បង្ហោះលិខិតនេះលើគេហទំព័រដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រនិងច្បាប់សមុទ្រចំណុះខុទ្ទកាល័យទទួលបន្ទុកកិច្ចការនីតិកម្មរបស់អង្គការសហប្រជាជាតិ។

ជាមួយគ្នានោះ នៅលើទំព័រ Twitter នាថ្ងៃទី ២ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានប្រកាសថា សហរដ្ឋអាមេរិកប្រឆាំងជំទាស់ចំពោះរាល់ការទាមទារអធិបតេយ្យភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត។ យោងតាមលោកPompeo ការទាមទាររបស់ចិនគឺមានគ្រោះថ្នាក់និងខុសច្បាប់។ លោក Pompeo ក៏បានអំពាវនាវឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ចូលរួមសាមគ្គីគ្នាក្នុងការថែរក្សាច្បាប់អន្តរជាតិនិងសេរីភាពធ្វើនាវាចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ