សហរដ្ឋអាមេរិកប្រឆាំងនឹងគំនិតរបស់ចិនស្ដីពីតម្លើងពន្ធតបតវិញ ដែលមានតម្លៃ ២,៤ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - ទីក្រុងវ៉ាស៊ីនតោនបានបដិសេធទៅនឹងការដែលចិនបានស្វែងរកវិធីតម្លើងពន្ធលើទំនិញអាមេរិក ដែលមានតម្លៃ ២,៤ ពាន់លានដុល្លារអាមេរិក ព្រមទាំងលើកសំណើរអំពីបញ្ហានេះទៅតុលាការអាជ្ញាកណ្តាលកណ្ដាលរបស់ WTO ។
នាថ្ងៃទី ២៨ ខែតុលា សហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់ចិន ដែលស្នើឲ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) អនុញ្ញាតឱ្យចិនតម្លើងពន្ធ ដែលមានតម្លៃ ២,៤ ពាន់លានដុល្លារអាមេរិក ព្រោះថា ទីក្រុងវ៉ាស៊ីនតោនមិនបានប្រតិបត្តិការតាមសាលក្រមរបស់ WTO ស្ដីពីបណ្ដឹងតវ៉ាប្រឆាំងនឹងការលក់បង្ខូចតម្លៃក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក Barak Obama។ មន្ត្រីពាណិជ្ជកម្មអាមេរិកមួយរួបបានឲ្យដឹងថាសហរដ្ឋអាមេរិកបានបដិសេធជាផ្លូវការចំពោះសេចក្តីសម្រេចរបស់ទីភ្នាក់ងារដោះស្រាយវិវាទ (DSB) របស់អង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី ២៨ ខែតុលា។ ដូច្នោះហើយ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធទៅនឹងការដែលចិនបានស្វែងរកវិធីតម្លើងពន្ធលើទំនិញអាមេរិក ដែលមានតម្លៃ ២,៤ ពាន់លានដុល្លារអាមេរិក ព្រមទាំងលើកសំណើរអំពីបញ្ហានេះទៅតុលាការអាជ្ញាកណ្តាលកណ្ដាលរបស់ WTO ។
ទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននោះ នាថ្ងៃទី ២៨ ខែតុលា ប្រធានាធិបតីអាមេរិកលោក Donal Trump បានសម្តែងក្តីសង្ឃឹមថានឹងចុះហត្ថលេខាលើផ្នែកដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន មុនពេលកំណត់ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មាន ជាក់លាក់អំពីពេលវេលាចុះហត្ថលេខាឡើយ៕