សហរដ្ឋអាមេរិកប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី ២៤៦

(VOVWORLD) - សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី ២៤៦ រួមមានការដង្ហែរក្បូន និងបាញ់កាំជ្រួចត្រូវបានប្រារព្ធឡើងនៅទូទាំងសហរដ្ឋអាមេរិក។ 
សហរដ្ឋអាមេរិកប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី ២៤៦ - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (រូបថត៖ AP)

នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកជំទាវ Jill Biden បានស្វាគមន៍បុគ្គលិកចំនួន ១ ពាន់នាក់មកពីផ្នែកមុខរបរចាំបាច់នានា និងសមាជិកគ្រួសារយោធិននៅសេតវិមាន។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំដែលបានប្រព្រឹត្តិទៅផ្ទាល់ជាលើកដំបូងនៅសេតវិមាន ចាប់តាំងពីរពេលលោកប្រធានាធិបតី Biden ឡើងកាន់តំណែង។ អញ្ជើញថ្លែងក្នុងពិធីនេះ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា៖ “ខ្ញុំគ្មានពេលណាដែលមានសុទិដ្ឋិនិយមចំពោះសហរដ្ឋអាមេរិកដូចបច្ចុប្បន្ននេះទេ ហើយខ្ញុំនឹងមិនបោះបង់ចោលសុទិដ្ឋិនិយមដូច្នេះឡើយ។ ថ្ងៃនេះ ចាំបាច់ត្រូវបន្តសន្យាជាមួយស្មារតីស្នេហាជាតិ ចំពោះបេសកកម្មដ៏ធំ និងស្មុគស្មាញជាងនេះ ការពារ និងធ្វើឱ្យសហរដ្ឋអាមេរិកសុក្រិតជាង អនុវត្តន៍សេចក្តីប្រកាសឯករាជ្យរបស់យើង និងធានាថា សហរដ្ឋអាមេរិកមិនមែនជាទីកន្លែងនាំមកនូវសញ្ញាសម្គាល់នៃមហិច្ឆតាចង់បានអំណាចឡើយ ពោលគឺជាទីកន្លែងនាំមកនូវសញ្ញាសម្គាល់ទំនុកទុកចិត្ត ក្ដីសង្ឈឹម និងក្ដីសន្យាផងដែរ”។

បរិយាកាសនៃទិវាបុណ្យឯករាជ្យជាតិនៅសហរដ្ឋអាមេរិកបានរងផលប៉ះពាល់ដោយករណីបាញ់រះបង្ហូរឈាមនៅក្នុងពិធីដង្ហែក្បួននៅទីក្រុង Highland Park រដ្ឋ Illinois។ មនុស្សចំនួន ៦ នាក់បានស្លាប់ និង ៣១ នាក់ទៀតរងរបួសក្នុងការបាញ់រះនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ