សហរដ្ឋអាមេរិកផ្ដល់អត្ថាធិប្បាយដោយខ្វះលក្ខណៈសត្យានុម័តស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម

(VOVWORLD) - ទោះបីជាមានការកត់សម្គាល់ មួយចំនួនស្ដីពីការការពារសិទ្ធិមនុស្សនៅវៀតណាមក្ដី ប៉ុន្តែរបាយការណ៍សិទ្ធិ មនុស្សឆ្នាំ ២០១៨របស់ក្រសួងការបរទេសអាមេរិក នៅតែមានអត្ថាធិប្បាយមួយ ចំនួនដែលខ្វះលក្ខណៈសត្យានុម័តដោយឈរលើព័ត៌មានមិនត្រឹមត្រូវ ហើយ មិនឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវស្ថានភាពជាក់ស្ដែងនៅវៀតណាមនោះឡើយ។ 
សហរដ្ឋអាមេរិកផ្ដល់អត្ថាធិប្បាយដោយខ្វះលក្ខណៈសត្យានុម័តស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ tgvn.com.vn)

  នៅក្នុងសន្និសីទកាសែតជាប្រចាំសប្ដាហ៍កាលពីរសៀលថ្ងៃទី១៤ខែមីនា នៅរដ្ឋធានីហាណូយ និយាយអំពីរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១៨របស់ ក្រសួងការបរទេសអាមេរិកនាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានជម្រាបថា ទោះបីជាមានការកត់សម្គាល់ មួយចំនួនស្ដីពីការការពារសិទ្ធិមនុស្សនៅវៀតណាមក្ដី ប៉ុន្តែរបាយការណ៍សិទ្ធិ មនុស្សឆ្នាំ២០១៨របស់ក្រសួងការបរទេសអាមេរិក នៅតែមានអត្ថាធិប្បាយមួយ ចំនួនដែលខ្វះលក្ខណៈសត្យានុម័តដោយឈរលើព័ត៌មានមិនត្រឹមត្រូវ ហើយ មិនឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវស្ថានភាពជាក់ស្ដែងនៅវៀតណាមនោះឡើយ។ លោកស្រី Le Thi Thu Hang បានថ្លែងថា៖

        “សិទ្ធិសេរីជាសារវ័ន្តទាំងអស់របស់ប្រជាពលរដ្ឋត្រូវបានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់វៀតណាម អោយបានសមស្របនឹងអនុសញ្ញាអន្តរជាតិស្ដីពី សិទ្ធិមនុស្សដែលវៀតណាមជាសមាជិក ហើយត្រុវបានគោរពនិងធានានៅក្នុង ការពិត។ ការខិតខំប្រឹងប្រែងរបស់វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយ តម្លៃខ្ពស់។ នាថ្ងៃទី២៥ ខែមករា កន្លងទៅ ក្រុមការងាររបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិបានឯកភាពគ្នាអនុម័តលើរបាយការណ៍ស្ដីពី លទ្ធផលត្រួតពិនិត្យនៃវៀតណាម។ ដោយទទួលបានការជឿទុកចិត្តរបស់សហ គមន៍អន្តរជាតិ វៀតណាមនឹងរៀបចំមហាពិធីវិសាខបូជានាខែឧសភាឆ្នាំ២០១៩”។

        នៅក្នុងសន្និសីទកាសែតនេះដែរ និយាយដល់សកម្មភាពរបស់ចិននៅកោះ Thi Tu នាពេលកន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា៖

        “វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa តាមបទបញ្ញាតិ្តនៃច្បាប់អន្តរជាតិ។ វៀតណាមចាត់ទុកថា ក្នុងពេល រួមគ្នាស្វែងរកសន្តិវិធីសម្រាប់ជម្លោះនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ហើយដើម្បីជួយសម្រួលដល់ដំណើរការចរចាអំពីក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) នោះ គឺភាគីទាក់ទិនទាំងអស់ចាំបាច់ត្រូវគោរព សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងដាច់ខាត ជាពិសេសគឺបទបញ្ញាតិ្តស្ដីពីការអត់ធ្មត់ មិនមានអំពើបង្កឡើង ភាពស្មុគស្មាញឬធ្វើអោយជម្លោះកើនឡើងផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ