សហរដ្ឋអាមេរិកផ្តល់ជំនួយ ២ លានដុល្លារអាមេរិកបន្ថែមដល់វៀតណាម ដើម្បី​ទប់ទល់​នឹងជំនន់ទឹកភ្លៀង

(VOVWORLD) - ទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់និងព្យុះជាប្រវត្តិសាស្ត្រនៅវៀតណាម។
សហរដ្ឋអាមេរិកផ្តល់ជំនួយ ២ លានដុល្លារអាមេរិកបន្ថែមដល់វៀតណាម ដើម្បី​ទប់ទល់​នឹងជំនន់ទឹកភ្លៀង - ảnh 1 នាព្រឹកថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបលោក Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក (រូបថត៖ TTXVN)

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម នៅថ្ងៃទី ៣១ ខែតុលាបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម (ចាប់ ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែតុលា) លោក Michael Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិកបានប្រកាសថា សហ រដ្ឋអាមេរិក បានផ្តល់ជំនួយមនុស្សធម៌បន្ថែម ដែលមានតម្លៃ ២ លានដុល្លារអាមេរិក ដើម្បីជួយវៀតណាម ទប់ទល់នឹងព្យុះ Molave (ព្យុះទី ៩) និងស្ថានភាពជំនន់ទឹកភ្លៀង ដ៏ធ្ងន់ធ្ងរ ដែលបាន និងកំពុងជះឥទ្ធិពល ដល់តំបន់ ភាគកណ្តាលនៃប្រទេសវៀតណាមចាប់តាំងពីដើមខែតុលាឆ្នាំ ២០២០។ ជាមួយនឹងជំនួយនេះទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នៅក្នុងសហគមន៍ ដែលរងផលប៉ះពាល់ដោយទឹកជំនន់និងព្យុះជាប្រវត្តិសាស្ត្រនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ