សហរដ្ឋអាមេរិកពិចារណាលុបចោលបទប្បញ្ញត្តិ “ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រត្រតី​ជាអចិន្ត្រៃយ៍” ជាមួយរុស្ស៊ី

(VOVWORLD) - នៅថ្ងៃទី ១១ ខែមីនា ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters បានដកស្រង់ប្រភពព័ត៌មាននានាបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងអំពាវនាវឱ្យបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មប្រក្រតីជាមួយរុស្ស៊ី។ 
សហរដ្ឋអាមេរិកពិចារណាលុបចោលបទប្បញ្ញត្តិ “ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រត្រតី​ជាអចិន្ត្រៃយ៍” ជាមួយរុស្ស៊ី - ảnh 1កុងតឺន័រដឹកទំនិញនៅកំពង់ផែ Los Angeles សហរដ្ឋអាមេរិក (រូបថត៖ AFP/VNA)

ទង្វើនេះត្រូវបានគេចាត់ទុកថានឹងបើកផ្លូវសម្រាប់ការដំឡើងពន្ធលើទំនិញ ដែលនាំចូលពីរុស្ស៊ី។ មន្ត្រីជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយថា ការលុបចោល "ទំនាក់ទំនងពាណិជ្ជកម្មប្រក្រតីជាអចិន្ត្រៃយ៍" ជាមួយរុស្ស៊ី នឹងត្រូវបានរដ្ឋាភាអនុម័ត ប៉ុន្តែសមាជិកសភាមកពីសភាទាំងពីរសុទ្ធតែបានសម្តែងការគាំទ្រចំពោះជំហាននេះ។ យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ប្រសិនបើត្រូវបានអនុវត្តន៍ ប្រការនេះនឹងជាទង្វើបង្កើនសម្ពាធថ្មីបំផុត ដែលអាមេរិក និងសម្ព័ន្ធមិត្តបានដាក់លើរុស្ស៊ី ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

នាថ្ងៃទី ១១ មិនា ដដែល រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងបង្កកទ្រព្យសម្បត្តិរបស់ធនាគារបេឡារុស្សចំនួនបី បន្ទាប់ពីបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាដកធនាគារទាំងនេះចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដោយសារតួនាទីរបស់រដ្ឋអំណាច Minsk ក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ