សហរដ្ឋអាមេរិកពន្យាពេលនៃសន្ធិសញ្ញា New START រយៈពេល ៥ ឆ្នាំបម្ថែមទៀត
(VOVWORLD) - ការពន្យាពេលសម្រាប់សន្ធិសញ្ញា New START ធានាថាយើងមានការរឹតត្បិតដែលអាចផ្ទៀងផ្ទាត់បានចំពោះមីស៊ីលអន្តរទ្វីប មីស៊ីលផ្លោង ដែលបានបាញ់បង្ហោះពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់របស់រុស្ស៊ីរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Antony Blinken (រូបថតៈ AFP) |
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅថ្ងៃទី ៣ ខែកុម្ភៈបានឲ្យដឹងថា រដ្ឋការអាមេរិកនឹង ពន្យាពេលរយៈពេល ៥ ឆ្នាំបន្ថែមសម្រាប់សន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (New START) ជាមួយប្រទេសរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Blinken បានសង្កត់ធ្ងន់ថា“ ការពន្យាពេលសម្រាប់សន្ធិសញ្ញា New START ធានាថាយើងមានការរឹតត្បិតដែលអាចផ្ទៀងផ្ទាត់បានចំពោះមីស៊ីលអន្តរទ្វីប មីស៊ីលផ្លោង ដែលបានបាញ់បង្ហោះពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់របស់រុស្ស៊ីរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦។ សូមបញ្ឌាក់ដែរថា តាមផែនការ សន្ធិសញ្ញា New START នឹងផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈ ផងដែរ៕