សហរដ្ឋអាមេរិកពន្យាពេលសន្ធិសញ្ញា START ថ្មីក្នុងស្ថានភាពពិសេស
(VOVWORLD) - បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ទទួលបន្ទុកការគ្រប់គ្រងអាវុធ លោកឯកអគ្គរដ្ឋទូត Marshall Billingslea បានឲ្យដឹងថា ប្រទេសនេះត្រៀមខ្លួនជាស្រេចពន្យាពេលសន្ធិសញ្ញា កាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START ថ្មី) សម្រាប់តែនៅក្នុងកាលៈទេសៈពិសេសប៉ុណ្ណោះ។
បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ទទួលបន្ទុកការគ្រប់គ្រងអាវុធ លោកឯកអគ្គរដ្ឋទូត Marshall Billingslea (រូបថត៖ Getty Images) |
នៅក្នុងកិច្ចពិភាក្សាតាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២៤ ខែមិថុនា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ទទួលបន្ទុកការគ្រប់គ្រងអាវុធ លោកឯកអគ្គរដ្ឋទូត Marshall Billingslea បានឲ្យដឹងថា ប្រទេសនេះត្រៀមខ្លួនជាស្រេចពន្យាពេលសន្ធិសញ្ញា កាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START ថ្មី) សម្រាប់តែនៅក្នុងកាលៈទេសៈពិសេសប៉ុណ្ណោះ។ យោងតាមលោក Billingslea បានឲ្យដឹងថា លក្ខខ័ណ្ឌទាំងនេះរួមមានការដោះស្រាយការដែលចិនបានបង្កើនសកម្មភាពនុយក្លេអ៊ែរ យ៉ាងឆាប់រហ័សនិងគួរឱ្យព្រួយបារម្ភ ក៏ដូចជាការព្រួយបារម្ភអំពីការចោទប្រកាន់នានា ដែលទាក់ទងនឹងរុស្ស៊ី ក្រៅពី កាតព្វកិច្ចរបស់ START ថ្មី។
សូមបញ្ជាក់ដែរថា នាថ្ងៃទី ២២ ខែមិថុនា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ទទួលបន្ទុកការគ្រប់គ្រងអាវុធ លោកឯកអគ្គរដ្ឋទូត Marshall Billingslea និង អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Serge Ryabkov បានធ្វើការចរចាស្ដីពីការពន្យាពេល START ថ្មី ដែលជា សន្ធិសញ្ញាទ្វេភាគីចុងក្រោយ ស្ដីពីការដាក់កម្រិតលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរនឹងផុតសុពលភាព នាខែកុម្ភៈឆ្នាំ ២០២១ ខាងមុខផងដែរ៕