សហរដ្ឋអាមេរិកពន្លឿនវង់ចរចាពាណិជ្ជកម្មផ្ទាល់ជាមួយចិន

(VOVWORLD) -លោក Larry Kudlow ក៏បានឲ្យដឹងថា ក្រុមមន្ត្រីចរចានៃភាគីទាំងពីរបានពិភាក្សាតាមទូរស័ព្ទ ដែលមានលក្ខណៈស្ថាបនា ហើយប្រការនេះអាចនាំមកនូវជំនួបសំខាន់មួយនៅទីក្រុងវ៉ាស៊ីនតោនផងដែរ។
សហរដ្ឋអាមេរិកពន្លឿនវង់ចរចាពាណិជ្ជកម្មផ្ទាល់ជាមួយចិន - ảnh 1 រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin (ខាងឆ្វេង) តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Robert Lighthizer (ទី ២ ខាងឆ្វេង) ក្នុងការចរចាពាណិជ្ជកម្មថ្មីជាមួយឧបនាយករដ្ឋមន្រ្តីចិន Liu He (ទី ២ ស្តាំ)  (រូបថត៖ AFP / VNA)

នាថ្ងៃទី ២២ ខែសីហា ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានលោក Larry Kudlow បានឲ្យដឹងថា រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែកំពុងរៀបចំផែនការសម្រាប់វង់ចរចាផ្ទាល់រវាងក្រុមមន្ត្រីអាមេរិក និងចិននាខែកញ្ញាខាងមុខនៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែលោកមិនបានបញ្ជាក់អំពីពេលវេលាលម្អិតឡើយ។ លើសពីនេះទៅទៀត លោក Larry Kudlow ក៏បានឲ្យដឹងថា ក្រុមមន្ត្រីចរចានៃភាគីទាំងពីរបានពិភាក្សាតាមទូរស័ព្ទ ដែលមានលក្ខណៈស្ថាបនា ហើយប្រការនេះអាចនាំមកនូវជំនួបសំខាន់មួយនៅទីក្រុងវ៉ាស៊ីនតោនផងដែរ។ តាមលោករូបនេះថា ភាគីទាំងពីរបានឯកភាពគ្នា បន្តពិភាក្សាគ្នាតាមទូរស័ព្ទ សំដៅដាក់ចេញ អនុសាសន៍សម្រាប់ជំនួបសំខាន់នៅទីក្រុងវ៉ាស៊ីនតោននាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ