សហរដ្ឋអាមេរិកពិភាក្សាលើបញ្ហាក្តៅគគុកជាច្រើនជាមួយអង់គ្លេស និងអាល្លឺម៉ង់ នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ
(VOVWORLD) - ភាគីទាំងពីរក៏បានសម្តែងនូវបំណងចង់សហការគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងអាកាសធាតុ ដើម្បីកសាងអនាគតវិបុលភាពជាង និងប្រកបដោយចីរភាពជាងជូនប្រជាជននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅសេតវិមាន។ រូបថត៖ AFP |
នាថ្ងៃទី ១០ ខែកក្កដា ក្នុងកិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មានជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មីលោក Keir Starmer ។ នៅទីនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក្នុងការដោះស្រាយបញ្ហាប្រឈមរួម ព្រមទាំង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស់ ហើយតាមនោះដោះលែងចំណាប់ខ្មាំង និងបញ្ចប់ជម្លោះ ព្រមទាំងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះដំណោះស្រាយរដ្ឋពីរ។ ភាគីទាំងពីរក៏បានសម្តែងនូវបំណងចង់សហការគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងអាកាសធាតុ ដើម្បីកសាងអនាគតវិបុលភាពជាង និងប្រកបដោយចីរភាពជាងជូនប្រជាជននៃប្រទេសទាំងពីរ។
កាលពីម្សិលមិញដដែល ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រដល់អ៊ុយក្រែន ព្រមទាំងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបានបទឈប់បាញ់ភ្លាមមួយរំពេច ធានាការដោះលែងចំណាប់ខ្មាំង និងបង្កើនជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាផងដែរ៕