សហរដ្ឋអាមេរិកព្រមានថាតាលីបង់ ឡើងកាន់​​អំណាច​ដោយ​អំពើហឹង្សា​នឹងមិន​ត្រូវបានអន្តរជាតិទទួលស្គាល់ឡើយ

(VOVWORLD) - បេសកជនពិសេសអាមេរិក លោក Zalmay Khalilzad កាលពីថ្ងៃទី ១៣ ខែសីហាបានព្រមានតាលីបង់ថា មិនថារដ្ឋាភិបាលណាដែលឡើងកាន់អំណាចតាមរយៈអំពើហឹង្សានៅអាហ្វហ្គានីស្ថាន នឹងមិនត្រូវបានអន្តរជាតិទទួលស្គាល់ឡើយ។ 
សហរដ្ឋអាមេរិកព្រមានថាតាលីបង់ ឡើងកាន់​​អំណាច​ដោយ​អំពើហឹង្សា​នឹងមិន​ត្រូវបានអន្តរជាតិទទួលស្គាល់ឡើយ - ảnh 1បេសកជនពិសេសអាមេរិក លោក Zalmay Khalilzad (រូបថត៖ TTXVN)

លោក Zalmay Khalilzad បានធ្វើដំណើរទៅកាន់ទីក្រុងដូហា (កាតា) - ជាកន្លែងដែលតាលីបង់បានបើកការិយាល័យនយោបាយមួយ ដោយសង្ឈឹមថា លោកនឹងបញ្ចុះបញ្ចូលមេដឹកនាំតាលីបង់វិលត្រឡប់ចូលតុចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានវិញ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី ១៣ ខែសីហា បានអំពាវនាវឱ្យតាលីបង់បញ្ឈប់ការវាយប្រហារភ្លាមៗ ហើយព្រមានថា អាហ្វហ្គានីស្ថានកំពុងធ្លាក់ចូលស្ថានការណ៍ហឹង្សា។

ក្នុងពេលនោះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃទី ១៣ ខែសីហា បានកោះកិច្ចប្រជុំបន្ទាន់ស្ដីពីស្ថានកាណ៍នៅអាហ្វហ្កានីស្ថានដើម្បីពិភាក្សាអំពីស្ថានការណ៍នាបច្ចុប្បន្ននៅអាហ្វហ្កានីស្ថាន ក្រោយពីសហរដ្ឋអាមេរិកបានដកកងទ័ពវិលត្រឡប់មកប្រទេសវិញ។រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានឲ្យដឹងថាប្រទេសអង់គ្លេសបើកចំហរាល់លទ្ធភាព ក្នុងនោះមានការដាក់ពង្រាយកងទ័ពនៅអាហ្វហ្គានីស្ថានឡើងវិញ ក្នុងបរិបទច្របូកច្របល់ នាបច្ចុប្បន្ន។

នាថ្ងៃដដែលប្រទេសអឺរ៉ុបជាច្រើនបានសម្រេចបិទស្ថាប័នតំណាងការទូតប្រចាំនៅអាហ្វហ្គានីស្ថាន ព្រមទាំងជម្លៀសពលរដ្ឋ ចេញពីប្រទេសអាស៊ីប៉ែកនិរតីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ