សហរដ្ឋអាមេរិកមិនជ្រៀតជ្រែកចូលក្នុងយុទ្ធនាការយោធារបស់ទួរគីនៅស៊ីរីនោះទេ

(VOVWORLD) - បណ្តាកងកម្លាំងអាមេរិកនឹងមិនជ្រៀតជ្រេកឬគាំទ្ររាល់យុទ្ធនាការយោធារបស់ទួរគី នៅភាគខាងជើងរបស់ស៊ីរី ព្រមទាំងលែងមានវត្តមាននៅក្នុងតំបន់នេះទៀតហើយ។
សហរដ្ឋអាមេរិកមិនជ្រៀតជ្រែកចូលក្នុងយុទ្ធនាការយោធារបស់ទួរគីនៅស៊ីរីនោះទេ - ảnh 1កងកម្លាំងទួរគីធ្វើការល្បាតរួមគ្នាជាមួយសហរដ្ឋអាមេរិកនៅប្រទេសស៊ីរី (រូបថត៖ AFP/TTXVN) 

នៅក្នុងសេចក្តីប្រកាសមួយ នាថ្ងៃទី ៦ ខែតុលា លេខាធិការសារព័ត៌មាននៃសេតវិមាន លោកស្រី Stephanie Grisham  បានអះអាងថាយោធាអាមេរិកបានលុបចោលនូវអ្វីដែលគេហៅថា “ព្រះរាជាណាចក្រអ៊ីស្លាម” នៃអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រ កាសក្នុងតំបន់។ យ៉ាងណាមិញ ចាប់ពីពេលនេះតទៅ ទួរគីនឹងទទួលខុសត្រូវក្នុងការចាត់ចែងពួកសកម្មប្រយុទ្ធ IS ដែលត្រូវចាប់ខ្លួននៅទីនេះក្នុងរយៈពេលពីរឆ្នាំកន្លង មក ហើយឥឡូវនេះ ត្រូវការគ្រប់គ្រងដោយកងកម្លាំងជនឃឺដផងដែរ។ លោកស្រី Stephanie Grisham ក៏បានរិះគន់បារាំង អាឡឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ដែលមិនបានធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ដើម្បីចូលរួមជាមួយក្រុម IS និងត្រូវចាប់ខ្លួននៅភាគខាងជើងប្រទេសស៊ីរី។

ការលើកឡើងរបស់មន្រ្តីសេតវិមាននេះបានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីទួរគី គឺលោក Recep Tayyip Erdogan អំពីការបង្កើតតំបន់សុវត្ថិភាពនៅភាគឥសាននៃប្រទេសស៊ីរី។ មេដឹកនាំទួរគីរូបនេះ បានសម្តែងការខកចិត្តចំពោះការដែលសហរដ្ឋអាមេរិកមិនអនុវត្ត ន៍កិច្ចព្រមព្រៀងមួយទទួលបានរវាងប្រទេសទាំងពីរក្នុងការបង្កើតតំបន់ដែលគេហៅ ថា “តំបន់សុវត្ថិភាព” នៅភាគឥសាននៃប្រទេសស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ