សហរដ្ឋអាមេរិករកឃើញករណីឆ្លងដំបូង នៃវីរុស Corona

(VOVWORLD) - យោងតាមមន្រ្តីសុខាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ពលរដ្ឋអាមេរិក ភេទប្រុស ដែលមានអាយុ ៣០ ឆ្នាំ រស់នៅក្បែរទីក្រុង Seattle បានទៅជួបអាជ្ញាធរបន្ទាប់ពីបានអានព័ត៌មានអំពីប្រភេទ វីរុសថ្មីស្រដៀងទៅនឹង SARS។
សហរដ្ឋអាមេរិករកឃើញករណីឆ្លងដំបូង នៃវីរុស Corona - ảnh 1សកម្មភាពធ្វើតេស្តជំងឺ។ (ប្រភព៖ AP)

នាថ្ងៃទី ២១ ខែមករា សហរដ្ឋអាមេរិកបានប្រកាសថា រកឃើញករណីឆ្លង វីរុសថ្មី ដែលធ្វើឲ្យមនុស្សចំនួន ៦ នាក់ត្រូវស្លាប់នៅចិន និងមនុស្សរាប់រយនាក់ទៀតរងការឆ្លងជម្ងឺ។ យោងតាមមន្រ្តីសុខាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ពលរដ្ឋអាមេរិក ភេទប្រុស ដែលមានអាយុ ៣០ ឆ្នាំ រស់នៅក្បែរទីក្រុង Seattle បានទៅជួបអាជ្ញាធរបន្ទាប់ពីបានអានព័ត៌មានអំពីប្រភេទ វីរុសថ្មីស្រដៀងទៅនឹង SARS។

អ្នកជំងឺជនជាតិអាមេរិករូបនេះបានវិលត្រឡប់មកសហរដ្ឋអាមេរិកវិញកាលពីថ្ងៃទី ១៥ ខែមករា បន្ទាប់ពីបានទៅដល់ទីក្រុង Wuhan (នៃប្រទេសចិន) ប្រមាណពីរថ្ងៃ មុនពេលសហរដ្ឋអាមេរិកចាប់ផ្តើមបញ្ជូនបុគ្គលិកពេទ្យនៅអាកាសយានដ្ឋានដ៏សំខាន់ៗដើម្បីពិនិត្យមើលអ្នកដំណើរដែលធ្វើដំណើរមកពីចិន -ជាកន្លែងដែលមានការផ្ទុះជំងឺនេះ។ នាបច្ចុប្បន្ននេះ អ្នកជម្ងឺរូបនេះមានសុខភាពល្អវិញហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ