សហរដ្ឋអាមេរិករឹតបន្តឹងការដាក់កំហិតលើក្រុមហ៊ុន Huawei

(VOVWORLD) - នាថ្ងៃទី ១៧ ខែសីហា រដ្ឋអំណាចសហរដ្ឋអាមេរិកបានបន្តរឹតបន្តឹងបទដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huawei ដើម្បីដាក់កំហិត លើសម្ព័ន្ធក្រុមហ៊ុនចិននេះក្នុងការអភិក្រមនឹងប្រភពផ្គត់ផ្គង់បន្ទះឈីបកុំព្យួទ័រក៏ដូចជាបច្ចេកវិទ្យាជាច្រើន      ផ្សេងៗទៀតផងដែរ។
សហរដ្ឋអាមេរិករឹតបន្តឹងការដាក់កំហិតលើក្រុមហ៊ុន Huawei - ảnh 1 ហាង Huawei មួយនៅផ្សារទំនើបមួយនៅសៀងហៃប្រទេសចិន។ (រូបថត៖ AFP / TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា ប្រទេសនេះបានពង្រីកការដាក់កំហិតនេះ ដែលធ្លាប់បានប្រកាសនៅក្នុងខែឧសភាកន្លងមក ដើម្បីរារាំងក្រុមហ៊ុន Huawei មិនឱ្យទិញប្រមូលឧបករណ៍អេឡិចត្រូនិច semiconductor ដោយគ្មានអាជ្ញាប័ណ្ណពិសេសនោះឡើយ។

រដ្ឋអំណាច របស់លោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់បញ្ចូលបន្ថែមសាខារបស់ Huawei ចំនួន ៣៨ កន្លែងនៅទូទាំងពិភពលោកទៅក្នុងបញ្ជីខ្មៅសេដ្ឋកិច្ចរបស់     រដ្ឋាភិបាលអាមេរិក ដោយបង្កើនចំនួនសាខាសរុបឡើងដល់ ១៥២ កន្លែងចាប់តាំងពីក្រុមហ៊ុន Huawei ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនេះជាលើកដំបូងកាលពីខែ ឧសភា ឆ្នាំ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ