សហរដ្ឋអាមេរិករឹតបន្តឹងការនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលទៅកាន់ប្រទេសចិន

(VOVWORLD) - នាថ្ងៃទី ១១ ខែតុលា ក្រសួងថាមពលអាមេរិកបានប្រកាសថា វ៉ាស៊ីនតោនកំពុងកាត់បន្ថយការនាំចេញ បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលទៅកាន់ប្រទេសចិន ដោយសារមានក្ដីព្រួយបាម្ភអំពីបញ្ហាសន្តិសុខជាតិ។
សហរដ្ឋអាមេរិករឹតបន្តឹងការនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលទៅកាន់ប្រទេសចិន - ảnh 1  រដ្ឋមន្ត្រីថាមពលអាមេរិកលោក Rick Perry

ក្នុងសេចក្ដីប្រកាសមួយ រដ្ឋមន្ត្រីថាមពលអាមេរិកលោក Rick Perry បានអះអាងថា វ៉ាស៊ីនតោនមិនអាចរំលងផលប៉ះពាល់ដល់សន្តិសុខជាតិ នៅពេលដែល "ចិនខិតខំប្រឹងប្រែងដណ្ដើមយកបច្ចេកវិទ្យានុយក្លេអ៊ែរនៅខាងក្រៅ ក្នុងដំណើរការសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីរិលអាមេរិក - ចិន"។ លោកបានឲ្យដឹងថា គោលនយោបាយថ្មីនេះ ដែលបានចូលជាធរមានភ្លាមមួយរំពេច បានចែងនូវគោលការណ៍ពិចារណាអំពីការផ្ទេរប្រគល់បច្ចេកវិទ្យាទាំងស្រុងឲ្យចិននា
ពេលបច្ចុប្បន្ននិងអនាគត។ ក្រសួងថាមពលអាមេរិកក៏បានលើកឡើងយ៉ាងច្បាស់ថា នឹងមិនបញ្ឈប់ការនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលទៅកាន់ប្រទេសចិនឡើយ ប៉ុន្តែនឹងធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ថែមទៀត។ កិច្ចសន្យាផ្ទេរប្រគល់បច្ចេកវិទ្យាភាគច្រើននាបច្ចុប្បន្ននេះ ដែលបានផ្ដល់សច្ចាប័នមុនថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ នឹងមិនរងផលបះពាល់ពីគោលនយោបាយនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ