សហរដ្ឋអាមេរិករៀបចំផែនការជម្លៀសអ្នកម៉ៅការសន្តិសុខនៅប្រទេសអ៊ីរ៉ាក់

(VOVWORLD) -សេចក្ដីសម្រេចចិត្តពោលខាងលើត្រូវបាននាំចេញ ក្នុងបរិបទដែល ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើង ជាពិសេសគឺ ក្រោយពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានអ្នកបើក RQ-4A Global Hawk របស់អាមេរិក។
សហរដ្ឋអាមេរិករៀបចំផែនការជម្លៀសអ្នកម៉ៅការសន្តិសុខនៅប្រទេសអ៊ីរ៉ាក់ - ảnh 1 មូលដ្ឋាន Balad (ប្រភព: AP)

នាថ្ងៃទី ២១ ខែមិថុនា ប្រភពព័ត៌មានសន្តិសុខនៅអ៊ីរ៉ាក់បានឲ្យដឹងថា បណ្ដាកងកម្លាំងអាមេរិកនៅប្រទេសនេះ បានរៀបចំផែនការជម្លៀសភ្នាក់ងារសន្តិសុខរាប់រយនាក់ ចំណុះអ្នកម៉ៅការសន្តិសុខ ដែលកំពុងធ្វើការនៅមូលដ្ឋាន អ៊ីរ៉ាក់។ ប្រភពព័ត៌មាននេះបានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនចំនួនពីររបស់អាមេរិក គឺLockheed Martin Corp  និង Sallyport Global បានរៀបចំ ផែនការដើម្បីជម្លៀសភ្នាក់ងារចេញពីមូលដ្ឋាន Balad ។ សេចក្ដីសម្រេចចិត្តពោលខាងលើត្រូវបាននាំចេញ ក្នុងបរិបទដែល ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើង ជាពិសេសគឺ ក្រោយពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានអ្នកបើក RQ-4A Global Hawk របស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ