សហរដ្ឋអាមេរិកវាយតម្លៃជាវិជ្ជមានលើយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង

(VOVWORLD) - កាលពីថ្ងៃទី ២៧ ធ្នូ កូរ៉េខាងត្បូងបានប្រកាសឯកសារ ៣៧ ទំព័រ ដែលចែងយ៉ាងច្បាស់លាស់អំពីគោលការណ៍ការទូតរបស់ទីក្រុងសេអ៊ូលជំវិញបញ្ហាទាក់ទងនឹងតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក។
សហរដ្ឋអាមេរិកវាយតម្លៃជាវិជ្ជមានលើយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង - ảnh 1ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ។ រូបថត៖ រ៉យទ័រ

កាលពីថ្ងៃទី ២៨ ខែធ្នូ សហរដ្ឋអាមេរិកបានអបអរសាទរចំពោះការដែលកូរ៉េខាងត្បូងបានអនុម័តលើយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដោយពណ៌នាថាយុទ្ធសាស្ត្រនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់សម្ព័ន្ធមិត្តចំពោះសន្តិសុខ និងវិបុលភាពក្នុងតំបន់។ ក្នុងសេចក្ដីប្រកាសមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានលើកច្បាស់ថា យុទ្ធសាស្ត្រនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក; បង្កើនសមត្ថភាពរួមជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាជំរុញការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៧ ធ្នូ កូរ៉េខាងត្បូងបានប្រកាសឯកសារ ៣៧ ទំព័រ ដែលចែងយ៉ាងច្បាស់លាស់អំពីគោលការណ៍ការទូតរបស់ទីក្រុងសេអ៊ូលជំវិញបញ្ហាទាក់ទងនឹងតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំង សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងចំពោះ "សេរីភាព សន្តិភាព និងវិបុលភាពដែលបានកសាងឡើងតាមសណ្តាប់ធ្នាប់ផ្អែកលើលក្ខណៈ" នៅក្នុងតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក ជំរុញទស្សនៈថា កូរ៉េខាងត្បូងអាចកំពុងស្វែងរកការផ្លាស់ប្តូរយុទ្ធសាស្ត្រប្រពៃណីឲ្យតុល្យភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ