សហរដ្ឋអាមេរិកវាយប្រហារតាមជើងអាកាសដើម្បីតបតប្រឆាំងនឹងក្រុមកងកម្លាំងសេនាជន ដែលគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់

(VOVWORLD) - នាថ្ងៃទី ១២ ខែមីនា មន្ទីរបញ្ចកោណបានឲ្យដឹងថាកងទ័ពអាមេរិកបានធ្វើការវាយប្រហារតាមជើងអាកាសសំដៅទៅលើកងសេនាជនដែលគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់។
សហរដ្ឋអាមេរិកវាយប្រហារតាមជើងអាកាសដើម្បីតបតប្រឆាំងនឹងក្រុមកងកម្លាំងសេនាជន ដែលគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់ - ảnh 1ទីតាំងនៃរដ្ឋធានី Baghdad និងទីក្រុងNajaf នៃប្រទេសអ៊ីរ៉ាក់ (ក្រាហ្វិច ៖ BBC)

យុទ្ធនាការតបតវិញរបស់មន្ទីរបញ្ចកោណត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពី ការវាយប្រហារដោយគ្រាប់ រ៉ុក្កែតដែលសំដៅទៅលើមូលដ្ឋានយោធានៅអ៊ីរ៉ាក់ ដែលបណ្តាលឲ្យទាហានអាមេរិកពីរនាក់ត្រូវបានស្លាប់ និងទាហានអង់គ្លេសម្នាក់ទៀតរងរបួសផងដែរ។ យោងតាមមន្ទីរបញ្ចកោណបានឲ្យដឹងថា ការវាយប្រហារយោធារបស់សហរដ្ឋ អាមេរិក គឺ "មានលក្ខណៈការពារខ្លួនសមហេតុផល និងជាសកម្មភាពតបតវិញដោយផ្ទាល់ទៅនឹងការគំរាមកំហែងពីក្រុមកងកម្លាំងសេនាជន Shi’íte ដែលគាំទ្រដោយអ៊ីរ៉ង់" ។

មុននេះនាយប់ថ្ងៃទី ១១ ខែមីនា ទ័ពចម្រុះដែលដឹកនាំដោយអាមេរិកនៅ     អ៊ីរ៉ាក់បានឲ្យដឹងថារ៉ុក្កែត Katyusha ចំនួន ១៨ គ្រាប់ បានបាញ់ប្រហារចំត្រូវលើបន្ទាយកងទ័ព Camp Taji ភាគខាងជើងនៃទីក្រុង Baghdad ដែលបណ្តាលឲ្យ ទាហានអាមេរិកចំនួន ២ នាក់និងទាហានអង់គ្លេសម្នាក់ត្រូវបានស្លាប់ ហើយមនុស្សចំនួន ១២ នាក់ទៀតបានរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ