សហរដ្ឋអាមេរិកសង្ឃឹមអំពីជុំចរចាពាណិជ្ជកម្មថ្មីជាមួយចិន

(VOVWORLD) -លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានបានអះអាងថាការដែលមជ្ឈដ្ឋាននឹងទៅកាន់ចិន គឺជា"សញ្ញាល្អ" ព្រមទាំងសម្ដែងក្ដីសម្ឈឹមថា ទីក្រុងប៉េកាំងនឹងប្រមូលទិញកសិផលរបស់អាមេរិកឡើងវិញក្នុងពេលឆាប់ៗ។
សហរដ្ឋអាមេរិកសង្ឃឹមអំពីជុំចរចាពាណិជ្ជកម្មថ្មីជាមួយចិន - ảnh 1 លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន (រូបថត៖ vnanet.vn)

ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោកកំពុងខិតខំប្រឹងប្រែងចាប់ផ្តើមការចរចារ ដែលជាប់គាំងជាម្ដងទៀត សំដៅបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្ថាយរយៈពេល១ ឆ្នាំ មកហើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា កតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកនឹងទៅកាន់សៀងហៃ (ប្រទេសចិន) នាថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ។

នាថ្ងៃទី ២៣ ខែកក្កដាលោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានបានអះអាងថាការដែលមជ្ឈដ្ឋាននឹងទៅកាន់ចិន គឺជា "សញ្ញាល្អ" ព្រមទាំងសម្ដែងក្ដី សម្ឈឹមថា ទីក្រុងប៉េកាំងនឹងប្រមូលទិញកសិផលរបស់អាមេរិកឡើងវិញក្នុងពេលឆាប់ៗ។ តាមលោក Larry Kudlow បន្តថា ការដែលចិននឹងប្រមូលទិញកសិផលរបស់អាមេរិកឡើងវិញក្នុងពេលឆាបៗនេះ ត្រូវបានចាត់ទុកជាថាជា "កាយវិការសុច្ឆន្ទៈ" ព្រមទាំងអះអាងថានេះគឺជា ផ្នែកមួយ នៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ